ផលិតផល Socute Brand រៀបចំកម្មវិធីធំ៣ ក្នុងពេលតែមួយ

0

ចាត់ទុកថា គឺជាជោគជ័យធំមួយ ដែលផលិតផល Socute Brand ដែលជាម៉ាកយីហោគ្រឿងសម្អាងដ៏ល្បីប្រចាំនៅប្រទេសថៃ អាចធ្វើកម្មវិធីធំៗ ដល់ទៅ៣ ក្នុងពេលតែមួយ កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២២ មុននេះ ខណៈដែលអ្នកចូលរួម គឺសុទ្ធតែរីកមុខរីកមាត់ និង កម្មវិធីធំៗទាំង៣។ អ្វីដែលសំខាន់ គឺផលិតផលមួយនេះ ក៏កំពុងបង្ហាញពីការបោះជំហ៊ានទៅមុខ ដែលធ្វើអោយគេមើលឃើញពីសន្ទុះដ៏ខ្លាំងគួរអោយកត់សម្គាល់។

លោកស្រី វ៉ាត់ កញ្ចនា អគ្គនាយិកា ក្រុមហ៊ុន​ PN vattanak kanhchana co.Ltd ដែល​នាំចូល​ផ្ដាច់មុខ​ផលិតផល​ socute brand ពី​ប្រទេស​ថៃ​ បានលើកឡើងថា កម្មវិធីដែលបានធ្វើឡើងនេះ គឺលោកស្រី បានរួមបញ្ចូលគ្នាចំនួន៣កម្មវិធីបញ្ចូលគ្នាតែម្ដង គឺការសម្ពោធផលិតផល ក្រែមលាបមាត់ The Lunar Lipstick , ការចុះកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំបន្ត រវាងលោកស្រី និង តំណាងម្ចាស់ប្រេន មកពីប្រទេសថៃ និង កម្មវិធីទី៣ គឺការប្រកាសតែងតាំង និង ចុះហត្ថលេខារវាងលោកស្រី និង តំណាងផ្ដាច់មុខទាំង២៥ខេត្តក្រុង ដែលជាអ្នកទទួលសិទ្ធិចែកចាយ។ លោកស្រីថា កម្មវិធីនេះ ក៏មានការរួមបញ្ចូលនូវ ពិធីប្រគល់វិញ្ញាប័ណ្ណប័ត្របញ្ជាក់ពីការទទួលស្គាល់តំណាងចែកចាយ, ការបំពាក់ជូនមេដាយ និង ពិធីចាប់ឆ្នោតលើកទឹកចិត្តដល់អ្នកចូលរួម ដែលមានរង្វាន់ធំៗយ៉ាងច្រើននោះផងដែរ។

លោកស្រី វ៉ាត់ កញ្ចនា បន្តថា រយៈពេល៦ឆ្នាំកន្លងមកហើយ ដែលផលិតផល Socute Brand បានចរាចរនៅកម្ពុជា ហើយបើទោះជាមានការប៉ះពាល់ដោយជម្ងឺកូវីត១៩ ក៏ផលិតផលមួយនេះ នៅតែទទួលបានជោគជ័យ រហូតឈានដល់ការនាំចូលផលិតផលថ្មីដែលបានធ្វើពិធីសម្ពោធដ៏ធំនេះ និង រហូតមានអ្នកតំណាងផ្ដាច់រាជធានីខេត្ត ព្រោះតែការគាំទ្រ។ លោកស្រីបន្តថា ផលិតផលនេះ គឺជាផលិតផលដ៏ល្បីនៅក្នុងប្រទេសថៃ ហើយដោយសារតែគុណភាពខ្លាំង និង មានការទទួលស្គាល់គុណភាពដោយក្រសួងសុខាភិបាលកម្ពុជា ថៃ និង អន្តរជាតិ ទើបផលិតផលនេះ ក៏មានទីផ្សារខ្លាំងណាស់ដែរ នៅតាមបណ្ដារប្រទេសផ្សេងៗ។ ក្រោយបញ្ចប់កម្មវិធីនេះ ក្រុមហ៊ុនក៏លើកទឹកចិត្តនាំយកតំណាងឆ្នើមៗ ទៅទស្សនកិច្ច និង ដើរកម្សាន្តនៅក្នុងប្រទេសថៃ នាពេលដ៏ខ្លីផងដែរ ដើម្បីអោយតំណាងឆ្នើមៗកាន់តែមាន កម្លាំងចិត្តក្នុងការពង្រីកទីផ្សារ។

LEAVE A REPLY

Please enter your comment!
Please enter your name here