ក្រុមហ៊ុន HK7 ចែករង្វាន់ម៉ូតូ និង លុយសុទ្ធពិតៗជូនអតិថិជន

0

កាលពីព្រឹកថ្ងៃទី 02 ខែកុម្ភះ ឆ្នាំ2024 មុននេះ ក្រុមហ៊ុនគ្រឿងសម្អាងម៉ាកល្បី HK7 Beauty Care បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូហុងដា មួយគ្រឿង និង លុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់លើកទីមួយក្នុងការដាក់ស្តង់ចែករង្វាន់ ដែលកម្មវិធីនេះត្រូវបានប្រព្រឹត្តិធ្វើឡើងនៅទល់មុខនឹងផ្សា ច្បារអំពៅ ផ្ទាល់តែម្ដង។

រង្វាន់ដ៏សន្ធឹកសន្ធាប់នេះត្រូវបានចែកជូនតាមរយៈការផ្សងសំណាងនៅក្នុងសម្បកកញ្ចប់កាហ្វេ ខូឡាជេន សម្រករាង្គរបស់ក្រុមហ៊ុន HK7 ដែលជាផលិតផលលក់ដាច់បំផុតប្រចាំក្រុមហ៊ុនបន្ទាប់ពីផលិតផលគ្រឿងសម្អាងដែលអ្នកស្រី អ៉ឹម សុគន្ធា ជាម្ចាស់ប្រេន បានសម្រិតសម្រាំងនាំយកនូវផលិតផលល្អៗ និង មានគុណភាព មកជូនដល់អតិថិជនកម្ពុជាឱ្យបានប្រើប្រាស់ ដើម្បីបានទាំងសុខភាពល្អ ហើយថែមទាំងមានរង្វាន់លើកទឹកចិត្តគួរឱ្យសរសើរ។

សម្រាប់ការផ្ដល់ជូននូវរង្វាន់ម៉ូតូ ក៏ដូចជារង្វាន់ជាលុយសុទ្ធព្រមទាំងការបង្វិលកងសំណាងដើម្បីឈ្នះនូវរង្វាន់ផ្សេងៗជាច្រើនមុខទៀត អ្នកស្រីនឹងបន្តផ្ដល់ជូននៅពេលក្រោយៗបន្ទាប់ទៀត ដោយអតិថិជនរបស់ក្រុមហ៊ុន HK7 អាចតាមដានព័ត៌មានផ្លូវការបាននៅលើផេករបស់ក្រុមហ៊ុនដើម្បីទទួលបានព័ត៌មានលម្អិតផ្សេងៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here