ម៉ាដូណា និង ណុប ហេងទ្រី កាន់តែឡើងកូដក្នុងសិល្បៈ

0

ក្រោយចាប់ដៃគូគ្នានៅក្នុងសិល្បៈ គេចាប់អារម្មណ៍ថា តារកំប្លែង តារាចម្រៀង និង ជាពិធីករដ៏ក្រមិចក្រម៉ើម លោក ម៉ាដូណា និង លោក ទ្រីហេង ណុប កាន់តែឡើនងកូដនៅក្នុងសិល្បៈ។ អ្នកទាំងពីរកំពុងសាងកេរ្តិ៍ឈ្មោះ និង កញ្ឆក់បានទីផ្សារការងារប្រដំប្រសងគ្នា ដោយផ្អែកលើទេពកោសល្យសិល្បៈច្រើនទម្រង់ ដែលអ្នកណាៗ ក៏សរសើរថាអ្នកទាំងពីរជាតារាដែលពោរពេញដោយសមត្ថភាព។

លោក ម៉ាដូណា គឺជាតារាជើងចាស់មួយរូប ដែលអាចច្រៀងបែបសម័យក៏បាន បែបបុរាណក៏បាន អ្វីដែលសំខាន់ គឺលោកអាចច្រៀងបានគ្រប់ទម្រង់ នូវបទបែបសប្បាយៗ ដូចចង្វាក់រាំវង់ រាំក្បាច់ សារ៉ាន់ និង ឡាំលាវជាដើម។ លោកគឺជាតាដែលត្រូវគេចាត់ទុកថា ពូកែនាំសំណើច ដោយតែងលេងស្ទីលក្រមិចក្រមើម ហើយអាចបន្ទរវោហារស័ព្ទយ៉ាងសប្បាយរីករាយ ដែលធ្វើអោយអ្នកស្ដាប់មិននឿយណាយ។

លោកក៏ជាតារាកំប្លែង និង ជាពិធីករ ដែលតែងតែធ្វើអោយអ្នកទស្សនាសើចនឹងកាយវិការបស់លោក អមដោយសមត្ថភាពកំប្លែង ដែលពិបាកអោយតារាណាមួយប្រជែងបាន។ មកដល់ពេលនេះ លោក ម៉ាដូណា កំពុងឡើងកូដយ៉ាងខ្លាំង ក្នុងអាជីពជាពិធីករទូរទស្សន៏ និង ជាតារាចម្រៀង ដែលអាចបកស្រាយបានគ្រប់ទម្រង់ មុនថាបទញាក់ ឬ បទសប្បាយៗ បែបប្រពៃណីខ្មែរនោះ។

ងាកមកលោក ហេងទ្រី ណុប ឯណេះវិញ ក៏ជាសិល្បករមួយរូបដែលមានសមត្ថភាព និង កំពុងឡើងកូដមិនធម្មតាផងដែរ។ លោកគឺជាអ្នកផលិត MV អោយតារាល្បីៗមួយចំនួន នៅកម្ពុជា ប៉ុន្តែក្រោយពេលចេញបទផ្ទាល់ខ្លួន និង តែងឡើងឆាកជាដៃគូជាមួយលោក ម៉ាដូណា ក៏ផ្ទុះការគាំទ្រ និង មានសន្ទុះតែម្ដង។

លោកតែងឃើញលោកបកស្រាយបទចម្រៀង Fit ជាមួយដៃគូលើឆាក ហើយសម្ដែងកាយវិការក្រមិចក្រមើលជាមួយគ្នា ដែលធ្វើអោយអ្នកណាក៏មិនសរសើរនឹងទេពកោសល្យរបស់ផលិតកររូបនេះមិនបាន។ លោកក៏ជាតារាដែលមានការគាំទ្រខ្លាំង នៅក្នុងសង្គម TikTok ក្រោយពីបន្តចេញឃ្លីបកំប្លែងៗជាមួយ លោក ម៉ាដូណា និង ក្រោយពីតែងទទួលឡើងឆាករួមគ្នា គ្រប់កម្មវិធីតូចធំផងដែរ។

ហេងទ្រី ណុប បានអះអាងថា លោកនឹងបន្តចេញបទទោលផ្ទាល់ខ្លួន និង ជាមួយលោក ម៉ាដូណា ក្នុងពេលបន្តបន្ទាប់ បន្ទាប់ពីបានបញ្ចេញបទចម្រៀងជាមួយ ម៉ាដូណា ជារឿយៗ ហើយផ្ទុះការគាំទ្រ។ លោកក៏ជាតារាដែលមានសមត្ថភាពបកស្រាយចង្វាកប្រជាប្រិយខ្មែរ ដូចជាបទរាំវង់ រាំក្បាច់ បានយ៉ាងពិរោះផងដែរ ទើបធ្ចើអោយតារារូបនេះ ទទួលបានការគាំទ្រ ក្រោយបានចាប់គូជាមួយ លោក ម៉ាដូណា៕


LEAVE A REPLY

Please enter your comment!
Please enter your name here