អតីតបវរកញ្ញា លោកស្រីបណ្ឌិត ម៉ន ថារ័ត្ន ត្រៀមបង្អួតអត្តសញ្ញាណជាតិ នៅភ្នំហ្វូជី

0

នៅថ្ងៃទី៥ កញ្ញា នេះ លោកស្រីបណ្ឌិត ម៉ន ថារ័ត្ន ម្ចាស់ហាងមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic ដែលគេស្គាល់ថា គឺជាអតីតពិធីការិនី និង ជាម្ចាស់មកដបវរកញ្ញា Miss United Global Pageant 2nd Runner Up នៅ ទីក្រុង ឌុយបៃ ឆ្នាំ២០១៩។ ជាម្ចាស់មកុដ Queen of Beauty World Korea នៅ នៅប្រទេសកូរ៉េ ឆ្នាំ២០១៩ និង ជា 3rd Runner Up Miss Global Bird-nest នៅ Malaysia នឹងចាកចេញទៅកាន់ប្រទេសជប៉ុនហើយ។ លោកស្រីទទួលបានការអញ្ជើញអោយទៅបំពេញទស្សនកិច្ច ដោយលោកស្រី គ្រុយ រដ្ឋា ម្ចាស់ក្រុមហ៊ុនម៉ានីហន ខេមបូឌា ដែលជាដៃគូសហការដ៏សំខាន់របស់ម្ចាស់ជំនួញ នៅក្នុងប្រទេសជប៉ុន។ ជាគម្រោងអតីតបវរកញ្ញារូបនេះ នឹងទៅផ្សព្វផ្សាយវប្បធម៌នៅក្នុងដំណើរទស្សនកិច្ចនេះ ដោយលោកស្រីបានត្រៀមយកឈុតសំលៀកបំពាក់ ដែលបានត្រៀមទុក ដែលមានលក្ខណៈជាឈុតបង្ហាញពីអត្តសញ្ញាណជាតិ យកទៅរួចរាល់ហើយ។ លោកស្រីបណ្ឌិតថា ដើម្បីជាការបង្ហាញអោយជនជាតិជប៉ុនកាន់តែស្គាល់ពីវប្បធម៌ខ្មែរ លោកស្រីបានត្រៀមឈុតមួយចំនួន ដែលសុទ្ធសឹងតែបានច្នៃចេញពីហូលផាមួងខ្មែរ និង មានសណ្ឋានជាឈុតបែបសម័យបុរាណ ឬ ស្រដៀងៗនឹងឈុតបែបតំណាងជាតិ យកទៅបំពេញទស្សនកិច្ចនៅទីនោះ។ ក្នុងនោះលោកស្រី ក៏ត្រៀមគ្រងឈុតបែបខ្មែរយ៉ាងពិសេសមួយ ទៅថតនៅភ្នំហ្វូជី ដែលជាទីតាំងដ៏ល្បីនៅក្នុងប្រទេសជប៉ុនផងដែរ។ ក្រៅពីនោះ ក៏នឹងមានដំណើរទស្សនកិច្ចរោងចក្រជប៉ុន និង ជួបសំណេះសំណាលជាមួយម្ចាស់អាជីវកម្មមួយចំនួន ដើម្បីបង្ហាញពីសក្កានុពលនៃជំនាញកែសម្ផស្សរបស់លោកស្រីនៅកម្ពុជា ដែលកំពុងជោគជ័យក្រោយបើកមជ្ឈមណ្ឌលកែសម្ផស្សធំមួយ គឺ EM Beauty Clinic នៅជិតផ្សារទំនើប AEON សែនសុខនោះ។

ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន រហូតដល់ថ្ងៃទី៩ កញ្ញា ទើបបានបញ្ចប់នេះ គឺចាត់ទុកថា ជាជំហានជោគជ័យមួយយ៉ាងសំខាន់របស់អតីតបវរកញ្ញារូបនេះ ក្នុងពេលដែលលោកស្រី ថ្វីតែមានកូនប្រុស២ស្ទើរតែពេញកម្លោះទន្ទឹមនឹងខ្លួន និង មានវ័យកាន់តែច្រើន តែរូបសម្រស់ នៅតែស្រស់ស្អាត មិនខុសពីពេលគ្រងមកុដ ក្នុងនាមជាបវរកញ្ញា។ លោកស្រីគម្រោងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន នឹងមិនមានការពន្យារថ្ងៃទេ ដោយសារតែលោកស្រី ក៏ត្រូវប្រញាប់មកបំពេញការងារ និង ជាប់ភារកិច្ចធ្វើជា គណកម្មការដាក់ពិន្ទ Miss Global Cambodia ដែលមិនអាចខកខាន នៅកម្ពុជានាពាក់កណ្ដាលខែកញ្ញានេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here