ភិទិ និង រ៉ាប៊ី សំញ៉ែងសាច់សុំដាក់គ្នា ផ្អើលឆាកសម្ភោធ Smart Phone Model « HONOR X9b »

0

កាលពីរាត្រីថ្ងៃទី 13 ខែមករា ឆ្នាំ2024 មុននេះ  ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានធ្វើពិធីបើកសម្ភោធ និង ដាក់លក់ជាផ្លូវការនូវប្រភេទ ស្មាតហ្វូនស៊េរីថ្មី HONOR X9b 5G ដែលមានរហ័ស្សនាម តាន់គ្រប់ជ្រុង ក្នុងតម្លៃត្រឹមតែ 329$ ផ្អើលអស់អ្នកគាំទ្រនៅផ្សារទំនើប K-Mall។
 
នៅក្នុងកម្មវិធីដ៏មហោឡារិកនេះដែរក៏មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និង បុគ្គលិករបស់ក្រុមហ៊ុន HONOR គ្រប់ជាន់ថ្នាក់ ព្រមទាំង  ដៃគូរសហការ និង ភ្ញៀវកិត្តិយស តារាកិត្តិយស ប្រុសស្រីល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។
 
អ្វីដែលគួរឲ្យចាប់អារម្មណ៍ និង ស្មានមិនដល់នោះគឺតារាកិត្តិយសរួមមានលោក ភិទិ និង កញ្ញា រ៉ាប៊ី បានយកទូរសព្ទដ៏ថ្មីស្រឡាង HONOR X9b 5G មកដំបំបែក ម៉ើមខ្ទឹម និង ផ្លែប៉ោម  ធ្វើឲ្យហ្វេនៗ ផតពោះមិនស្ទើរនោះទេ តែលទ្ធផលចុងក្រោយ កញ្ញារ៉ាប៊ឺគឺជាអ្នកឈ្នះ រង្វាន់ពីក្រុមហ៊ុន HONOR។
 
លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ របស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X9b 5G ជាការឆ្លើយតបយ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជា ជួយកាត់បន្ថយការចំណាយ លើការដោះដូរអេក្រង់ទូរសព្ទ័ ប្រើមួយដឹងមួយ មិនព្រួយបារម្ភខ្លាចធ្លាក់បែកដោយយថាហេតុ។ ព្រោះ HONOR X9b 5G រចនាពី ស្បែកស្វិត តាន់គ្រប់ជ្រុង រហូតដល់ 360ដឺក្រេ រីឯតម្លៃវិញល្អមួយគ្មានពីរ គឺត្រឹមតែ 329$ តែប៉ុណ្ណោះ។
 
គួររំលឹកផងដែលថា ស្មាតហ្វូនស៊េរីថ្មី HONOR X9b 5G គឺជាស្មាតហ្វូនដែលរចនាឡើងជាមួយនឹងរូបរាងយ៉ាងល្អប្រណីត ស៊ីវិល័យទាន់សម័យ មានភាពធន់ តាន់គ្រប់ជ្រុង 360 ដឺក្រេ ទោះបីជាជ្រុះធ្លាក់ គប់ ក្រវែង ដុំ ឬក៏ឡានកិន ក៏មិនងាយប្រេះបែកឡើយ។

HONOR X9b 5G មានអេក្រង់ AMOLED កម្រិតបង្ហាញ 1.5K ច្បាស់ត្រជាក់ភ្នែក មានរ៉េមធំរហូតដល់ 20GB (12GB+8GB) និង ម៉េម៉ូរី 256GB ថាមពលថ្មធំមហិមា 5800mAh កំដរលេងហ្គេមដាច់យប់ សាកម្តងលេងបាន 3ថ្ងៃ និង កាម៉េរាថត Vlog ហូតដល់ 108MP។

LEAVE A REPLY

Please enter your comment!
Please enter your name here