ឪពុកក្មេក ឯកឧត្តមបណ្ឌិត មាន សុខន្តី មានថ្នាក់ដឹកនាំបង្ហោះសាររំលែកទុក្ខជាហូរហែរ

0


យោងតាមផេកគណបក្សប្រជាជនកម្ពុជា បានបង្ហោះពីការចូលរួមរំលែកទុក្ខយ៉ាងយកចិត្តទុកដាក់ពីលោក ជួន រតនាវង្ស និង ឯកឧត្តម វី ផល្លា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និង ថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ដើម្បីជាការចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ឯកឧត្តម មាន សុខន្តី។

ក្នុងនោះបណ្ដាអង្គភាពជាច្រើន ក៏បាននាំយកសារលិខិតរួមរំលែកមរណទុក្ខ និងថវិកាយកទៅប្រគល់ជូនជាហូរហែរផងដែរ។

នេះគឺជាការយកចិត្តទុក្ខចំពោះ ឯកឧត្តមបណ្ឌិត មាន សុខន្តី ដែលជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាមជូន បន្ទាប់ពីឧបាសក ញ៉ៅ សាឯម ដែលជាឪពុកក្មេករបស់ឯកឧត្តម ដែលបានធ្វើមរណកាលនាពេលថ្មីៗក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។


LEAVE A REPLY

Please enter your comment!
Please enter your name here