កាន់តែកៀកថ្ងៃឈប់ទទួលពាក្យ Missgrand Cambodia 2024 អ្វីដែលពិសេសឆ្នាំនេះមានមកុដ Top10

0

កម្មវិធីប្រកួតប្រជែងសម្រស់ Missgrand Cambodia ប្រចាំឆ្នាំ2024 ដែលមានអ្នកស្រី អ៉ឹម សុគន្ធា ម្ចាស់ក្រុមហ៊ុន HK7 ជាអ្នកដឹកនាំបាន2ជំនាន់មកហើយគឺកាលពីឆ្នាំ2023 និង ក្នុងឆ្នាំថ្មី2024នេះ ដោយកម្មវិធីបវរកញ្ញាឯកដ៏អស្ចារ្យមួយនេះបានប្រពឹត្តឡើងទទួលបានជោគជ័យ និង ស្វែងរកបេក្ខភាពជើងខ្លាំងដ៏សាកសមមួយរូបគឺកញ្ញា ភឹម ស្រីនោ ជាម្ចាស់មកុដកាលពីឆ្នាំ2023នាពេលថ្មីៗនេះដើម្បីទៅប្រកួតលើឆាកអន្តរជាតិ។

ថ្វីបើលទ្ធផលនៅលើឆាកប្រកួត Missgrand International 2023 បវរកញ្ញាតំណាងកម្ពុជារបស់យើងមិនអាចឆ្ពោះទៅកាន់ Top ណាមួយ ឬ ទទួលបានពាននៅលើឆាក ប៉ុន្តែកញ្ញា ភឹម ស្រីនោ កូនកាត់ខ្មែរ-ថៃ ក៏បានធ្វើឱ្យពិភពលោកស្គាល់ឈ្មោះកម្ពុជាកាន់តែទូលំទូលាយ មិនចាញ់រៀមច្បងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នោះឡើយ។

ក្រោមការដឹកនាំរបស់អ្នកស្រី អ៉ឹម សុគន្ធា ក្នុងជំនាន់ទី2នេះ អ្នកគាំទ្រនៅតែសង្ឃឹមថា អ្នកស្រីនឹងជ្រើសរើសបេក្ខភាពដ៏សាកសមមួយរូបតំណាងឱ្យកម្ពុជាដើម្បីទៅប្រកួតលើឆាកអន្តរជាតិឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺពីមួយជំនាន់ទៅមួយជំនាន់។

អ្វីដែលកាន់តែកោតសរសើរនៅក្នុងឆ្នាំ2024 នេះបេក្ខភាពដែលបានដាក់ពាក្យចូលប្រកួតគឺសុទ្ធសឹងតែខ្លាំងៗ និង មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នានោះដែរ ដោយឆ្លងកាត់ការប្រកួតមិនចាញ់ឆាកជាតិ ក្នុងនោះបវរកញ្ញាតំណាងខេត្តក្រុងចំនួន3បានរកឃើញហើយរួមមាន៖ បវកញ្ញាតំណាងឱ្យ រាជធានីភ្នំពេញ បានទៅលើកញ្ញា ព្រះ កាយច័ន្ទ

ខេត្តសៀមរាប តំណាងដោយកញ្ញា ឌី បញ្ញាវិមាលា

និង ខេត្តកំពង់ឆ្នាំង មានកញ្ញា ប៊ី សុធារី ដែលទើបតែបំពាក់មកុដ នាពេលថ្មីៗនេះ។

បងប្អូនដែលចង់ដាក់ពាក្យប្រកួតប្រញាប់ឡើងក្រុមហ៊ុនបិទទទួលពាក្យថ្ងៃទី 29.02.2024នេះហើយឆ្នាំនេះពិសេសណាស់ម្កុដTop10កំពុងរងចាំ។ ដូច្នេះសូមបេក្ខនារីដែលមានបំណងចង់ចូលរួមប្រកួត សូមឆាប់រួសរាន់មកធ្វើការដាក់ពាក្យនៅក្នុងកម្មវិធីបវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា Miss Grand Cambodia 2024

សម្រាប់បេក្ខភាពដែលមានបំណងចង់ក្លាយជាបវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាអាចដាក់ពាក្យចូលរួមប្រឡងតាមរយ: Facebook Page : Miss Grand Cambodia ឬ Telegram : 012 768 000។

LEAVE A REPLY

Please enter your comment!
Please enter your name here