CEO Callalilly ដឹកនាំ BA មួយឈុតធំ ទៅលេងកោះត្រល់

0

កាលពីពេលថ្មីៗនេះ កញ្ញា Jimmy និង គូស្នេហ៍ បានដឹកនាំ BA ប្រចាំឱ្យក្រុមហ៊ុន Brand Callalilly របស់ខ្លួនធ្វើដំណើរឆ្ពោះទៅកាន់កោះត្រល់ នៅឯប្រទេសវៀតណាម។

នេះមិនមែនជាលើកទីមួយនោះទេដែល CEO វ័យក្មេងមានរូបសម្រស់ស្រស់ស្អាត កញ្ញា Jimmy Meng បានដឹកនាំកូនៗដែលជា BA របស់ខ្លួនទៅកាន់ក្រៅប្រទេស ដែលកញ្ញាគឺជាអ្នករ៉ាប់រងនូវរាល់ការចំណាយសំខាន់ៗផ្សេងៗនូវរាល់ដំណើរកំសាន្តផ្សេងៗមិនថាក្នុងស្រុកឬក្រៅស្រុកដើម្បីលើកទឹកចិត្តដល់កូនៗដែលមាននៅក្នុងដៃឱ្យស្គាល់នូវតំបន់កំសាន្តល្បីៗ ជាពិសេសក្នុងគោលបំណងនាំយកផលិតផល Callalilly ឆ្ពោះទៅកាន់ទីផ្សាអន្តរជាតិផងដែរ។

នៅពាក់កណ្ដាលខែកុម្ភះនេះដែរ កញ្ញា Jimmy ក៏នឹងត្រៀមដឹកនាំ BA របស់ខ្លួនជាក្រុមម្ដងទៀតទៅកាន់ទឹកដីប្រទេសថៃ ដើម្បីធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ និង នាំយកនូវដំណឹងល្អថ្មីជូនដល់អតិថិជនរបស់ក្រុមហ៊ុន Callalilly នាពេលឆាប់ៗខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here