ក្រុមហ៊ុន អាយ អ៊ី បាយ សហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពី ពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្តាញសង្គម ដល់និសិ្សតនៃសាកលវិទ្យាល័យ PPIU

0

ថ្លែងក្នុងសិក្ខាសាលានេះដែរ លោក ហិន សំអាត សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងជូនដល់និស្សិត បុគ្គលិក ដើម្បីយល់ដឹងពីដំណើរការនៃការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ សម្រាប់ការប្រើប្រាស់បំពេញអោយផលប្រយោជន៍លើការសិក្សាស្រាវជ្រាវស្វែងរកព័ត៌មានជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណែត តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃ និងឧបករណ៍ប្រើប្រាស់អ៊ីនធឺណែតជាច្រើនផ្សេងៗទៀតដូចជា ស្មាតហ្វូន កុំព្យូទ័រ និងប្រព័ន្ធអេឡិចត្រូនិកដទៃទៀត ដែលជាជំនួយដល់ការសិក្សារៀនសូត្រទាំងថ្នាក់មហាវិទ្យាល័យ និងការងារមុខរបរអាជីវកម្មជាច្រើនផ្សេងៗទៀត ស្របតាមសម័យកាលទំនើបនាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសក្នុងបរិបថឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថល ។

លោក ឯម ឬទ្ធី ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អាយ អ៊ី បាយ (iEBuy) បានថ្លែងក្នុងសិក្ខាសាលានេះថា ចំពោះអេប អាយ អ៊ី បាយ គឺជាកម្មវិធីទូរស័ព្ទដ៏ទំនើបមួយ និងទាន់សម័យសម្រាប់មនុស្សគ្រប់រូប ដែលមានមុខងារច្រើនយ៉ាងនៅក្នុងអេបតែមួយ ដូចជា ទី១. NewFeed គឺជាមុខងារបណ្តាញសង្គមដែលអនុញ្ញាតអោយលោកអ្នកអាចធ្វើការបង្ហាញរូបភាព ឬ វីដេអូ សរសេរខែបសិន ភ្ជាប់ទំនាក់ទំនងជាមួយ មិត្តភ័ក្ត ក្រុមគ្រួសារ និងជជែកកម្សាន្តជាមួយមនុស្សជាទីស្រលាញ់បានយ៉ាងងាយស្រួលបំផុត ស្រដៀងនិងកម្មវិធីហ្វេសបុកដែរ , ទី២. Fun គឺជាមុខងារមួយដែលអនុញ្ញាតអោយយើងបង្ហោះរូបភាព ឬ វីដេអូខ្លីៗ និង រេកសិន រួមទាំងមានមុខងារកម្សាន្តជាច្រើនសម្រាប់បងប្អូនយុវវ័យផង ដែរ, និងទី៣. Store (ស្ទរ) គឺជាមុខងារផ្សារទំនើបអនឡាញដ៏ធំទូលាយដំបូងគេ ដែលអនុញ្ញាតអោយម្ចាស់អាជីវកម្មគ្រប់រូបអាចបង្កើតហាងឌីជីថល សម្រាប់ដាក់លក់ទំនិញរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់ទាំងអ្នកលក់ និងអ្នកទិញ។ លោកឯម ឬទ្ធី បានបញ្ជាក់បន្ថែមទៀតថា គោលបំណងនៃការបង្កើតអេបនេះឡើងដើម្បីជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលឲ្យកាន់តែរីកចម្រើនដូចបណ្ដាប្រទេសជឿនលឿននៅលើពិភពលោក ។

អេប អាយ អ៊ី បាយ គឺជាការបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ហើយវាជាសមិទ្ធផលថ្មីមួយលើវិស័យបច្ចេកវិទ្យាដែលកូនខ្មែរ បានធ្វើឡើង ហើយនេះក៏ជាមោទនៈភាពជាតិខ្មែរមួយ ដែលកន្លងមកយើងធ្លាប់តែប្រើប្រាស់អេបរបស់បរទេស តែពេលនេះកូនខ្មែរយើងអាចបង្កើតបានដែរ ដូច្នេះយើងគួរតែនាំគ្នាមកជួយគាំទ្រ និងលើកស្ទួយទាំងអស់គ្នាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here