AngGie បញ្ចេញបទចម្រៀងថ្មីតបតាមការនឹករលឹកពីសំណាក់ហ្វេនៗ

0

អត្ថបទ: Neath

បន្ទាប់ពីផ្អាកក្នុងវិស័យចម្រៀងអស់ជាច្រើនឆ្នាំដោយចំណាយពេលជាមួយនឹងជីវិតអាពាហ៍ពិពាហ៍ និង ឈោងចាប់ក្ដីស្រម៉ៃក្លាយជាម្ចាស់ប្រេនគ្រឿងសម្អាងម៉ាកល្បី G21 អ្នកនាង AnGie បានធ្វើឱ្យអ្នកគាំទ្រ នឹកសម្លេង ព្រមទាំងចង់ឱ្យអ្នកនាងត្រឡប់ចូលក្នុងវិស័យសិល្បៈវិញដើម្បីបំពេអារម្មណ៍អ្នកស្ដាប់ដូចកាលពីមុនវិញ។

យ៉ាងណាមិញ បើទោះជាមិនអាចត្រឡប់ទៅកាន់ក្បាលមេក្រូ ឬ ឡើងឆាកតន្ត្រីវិញ នៅដើមឆ្នាំ2024នេះ អ្នកនាង AnGie ក៏មិនធ្វើឱ្យអ្នកគាំទ្រនឹកសម្លេងរបស់អ្នកនាងទៀតនោះទេ គឺអ្នកនាងបានចេញចម្រៀង Original Song មួយបទជូនដល់អ្នកមានចំណងជើងថា « ថ្ងៃល្អ » ដែលអ្នកនាងធ្វើឡើងដើម្បីជូនពរដល់ហ្វេនៗ ក៏ដូចជាតំណាងចែកចាយរបស់ក្រុមហ៊ុន G21 by AnGie នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកំពុងខិតជិតចូលមកដល់ ដែលប្រជាជនខ្មែរយើងមួយចំនួនតូចនិយមប្រកាន់ភ្ជាប់ ដើម្បីស្ដាប់ និង ទទួលបានលាភហេងៗក្នុងឆ្នាំថ្មី។

ថ្វីបើចម្រៀងមួយបទនេះទាក់ទងជាមួយនឹងការផ្សព្វផ្សាយវប្បធម៌ចិនក៏ពិតមែន ប៉ុន្តែនេះគ្រាន់តែជាការចែករំលែកបែបសប្បាយៗមិនមែនជ្រុលនិយមរហូតធ្វើឱ្យអ្នកគាំទ្រងប់ងល់នឹងវប្បធម៌បរទេសនោះទេ ខណៈជារឿយៗ អ្នកនាងក៏ជាបុគ្គលសកម្មមួយរូបចូលចិត្តលើកយកនូវវប្បធម៌បែបខ្មែរ មិនថាតាមរយៈសម្លៀកបំពាក់ និង តាមរូបភាពផ្សេងៗដែលអ្នកនាងតែងចែករំលែកនោះឡើយ។

ប៉ុន្តែដោយហេតុថានៅក្នុងប្រទេសកម្ពុជាយើងបងប្អូនប្រជាជនខ្មែរមួយចំនួនក៏មានជាប់សែស្រឡាយចិន ម្យ៉ាងអ្នកនាងក៏ជាអ្នកលក់អនឡាញមួយរូបដូច្នេះត្រូវតែរិះរកនូវអ្វីដែលថ្មីតាមសម័យកាលជាពិសេសត្រូវពេលវេលា គួរជាទីចាប់អារម្មណ៍ជូនដល់អ្នកគាំទ្រ និង អតិថិជន។

សង្កេតឃើញមិនថាជីវិតគ្រួសារ និង អាជីវកម្មមានភាពរលូនតែមួយមុខនេះទេ តែអ្នកនាង AnGie ក៏បានឈោងចាប់យកនូវតំណែងធំមួយនៅក្នុងវិស័យសិល្បៈមួយផ្នែកដែរនោះគឺជាអ្នកគ្រប់គ្រងបវរកញ្ញាប្រចាំខេត្តសៀមរាប ឬ Provincial Director Missgrand Siem Reap នាពេលថ្មីៗនេះ ដែលជាបទពិសោធន៍ធំមួយទៀតរបស់អ្នកនានាឆ្នាំ2024នេះក្នុងវិស័យសិល្បៈ។

បើទោះជាមានភាពមមាញឹកក៏ដោយក្ដី ក៏សម្រស់របស់អ្នកម្ដាយកូនមួយរូបនេះ កាន់តែមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ និង មានរាង្គស្រឡូនមិនចាញ់យុវវ័យក្មេងខ្ចីនោះឡើយ។ យ៉ាងណាមិញរាង្គកាយស្រស់ស្អាតរបស់អតីតតារាចម្រៀងរូបនេះក៏នឹងត្រៀមពពោះជាថ្មី ដោយអ្នកនាងបានប្រកាសថា កំពុងថែរក្សាសុខភាព និង ត្រៀមយកកូនម្នាក់បន្ថែមទៀតនៅក្នុងឆ្នាំនេះដើម្បីផ្គាប់ចិត្តស្វាមី។

យ៉ាងណាអ្នកគាំទ្រមានតែជូនពរឱ្យអ្នកនាង AnGie បានសម្រេចបំណង និង ទទួលបានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយប្រិយមិត្តដែលរង់ចាំស្ដាប់បទចម្រៀងថ្មីរបស់អ្នកនាង AnGie អាចចូលរៅស្ដាប់បាននៅលើបណ្ដាញសង្គមផ្លូវការរបស់អ្នកនាងផ្ទាល់ដែលមានឈ្មោះថា AnGie អែនជី។

ឬ តាមរយៈ Links Facebook: https://www.facebook.com/share/v/3pq6GmuUgr4KhbJN/?mibextid=lxhLg6

LEAVE A REPLY

Please enter your comment!
Please enter your name here