Jimmy ដាក់ចំៗទៅកាន់អ្នកថា « ខ្លួនជាតារាស្រុកខ្មែរ តែអួតតែពីប្រទេសគេ និង យកលុយទៅចាយតែស្រុកគេ»

0

អត្ថបទ៖ Neath

ខណៈវីដេអូដំណើរកំម្សាន្តទៅកាន់សហរដ្ឋអាមេរិករបស់ម្ចាស់ប្រេនឡេ Callalilly គឺកញ្ញា Jimmy Meng ដែលបានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួននាពេលថ្មីៗ ទទួលបានការគាំទ្រ រហូតមានការចូលទស្សនា រាប់លាន Views ស្ទើរមិនគួរឱ្យជឿ។ ទន្ទឹមនឹងការជោគជ័យក្នុងការផលិតវីដេអូដំណើរកំសាន្តនៅសហរដ្ឋអាមេរិកលើកនេះ កញ្ញាក៏ទទួលបានការបញ្ចេញមតិកោតសរសើរ និង មតិរិះគន់ជាច្រើនរហូតធ្វើឱ្យកញ្ញាក្ដៅស្លឹកត្រចៀក និង ចេញធ្វើវីដេអូដាក់ចំៗទៅកាន់អ្នក Comments រិះគន់ខ្លួនមួយចំនួនមិនឱ្យហើបមាត់រួច។

យោងតាមវីដេអូដែលកញ្ញាបានសរសេរ Caption បង្ហោះថា « គិតទៅចាំតែខុសគ្រប់ពេល » ដោយនៅក្នុងវីដេអូកញ្ញាបានលើកយកនូវ comments បើកមុខចំៗមួយចំនួនដែលលើកឡើងចំពោះខ្លួនដូចខាងក្រោមថា៖


បន្ទាប់ពីទទួលបាននូវ comments រិះគន់ទាំងនេះ កញ្ញាបានលើកបង្ហាញនូវតំបន់ទេសចរណ៍ជាច្រើនស្រុក តាមខេត្តដែលខ្លួនធ្លាប់បង្កើតជាវីដេអូចែករំលែកនៅលើបណ្ដាញសង្គម និង សកម្មភាពជួយលើកស្ទួយនូវទម្រង់សិល្បៈវប្បធម៌ខ្មែរជាច្រើនផ្សេងទៀត ប៉ុន្តែពុំសូវទទួលបានការគាំទ្រ និង ត្រូវបានអ្នករិះគន់មួយចំនួនមើលរំលងហើយបញ្ចេញមតិហាក់មិនទទួលស្គាល់នូវអ្វីដែលកញ្ញាបានធ្វើនាពេលកន្លងមក។

ចំពោះការលើកឡើង និង បង្ហាញភស្តុតាងមួយចំនួនដែលខ្លួនធ្លាប់បានធ្វើកន្លងមក ឬកំពុងតែធ្វើក្នុងពេលបច្ចុប្បន្ននេះ កញ្ញាពុំមានការចង់ផ្ចាញ់ផ្ចាល ឬខឹងសម្បាចំពោះអ្នករិះគន់នាងមួយចំនួននាក់នោះទាំងស្រុងឡើយ។ គ្រាន់តែចង់បញ្ជាក់ថា កញ្ញាពិតជាមានសមត្ថភាព និង បានបំពេញកាតព្វកិច្ចជាប្រជាជនខ្មែរមួយរូបរួចទៅហើយ សម្រាប់ប្រទេសរបស់ខ្លួន មិនមែនផ្សព្វផ្សាយឈ្លក់វង្វេងនឹងវប្បធម៌បរទេសដូចដែលអ្នករិះគន់បានលើកឡើងចំពោះនាង ទាំងដែលខ្លួនឯងពុំធ្លាប់ធ្វើជាប្រយោជន៍ជួយដល់សង្គមជាតិអ្វីសោះនោះឡើយ។

ប៉ុន្តែក្នុងនាមខ្លួនជាអ្នកសិល្បៈ និង ជាអ្នកបង្កើតមាតិការផ្សេងៗនៅលើបណ្ដាញសង្គម កញ្ញាបានសំណូមពរឱ្យបងប្អូនប្រជាជនខ្មែរ ពិសេសនោះគឺអ្នកទើសរូបនាងមួយចំនួន ឱ្យបើកចិត្តទូលាយ កុំសម្លឹងមើលឬឃើញតែមួយជ្រុង ហើយហានវិនិច្ឆ័យចំពោះនរណាម្នាក់នៅលើជីវិត ឬ សិទ្ធិសេរីភាពក្នុងការចែករំលែករបស់អ្នកដ៏ទៃ។

ហើយកញ្ញាក៏នឹងបន្តចែករំលែកនូវអ្វីដែលល្អៗ និង តំបន់ទេសចរណ៍សំខាន់ៗជាច្រើនផ្សេងទៀតដែលខ្លួនបានទៅដល់មិនថាក្នុងស្រុក ឬ ក្រៅស្រុកដដែលហើយដដែលទៀត ដើម្បីផ្ដល់ជាបទពិសោធន៍ ឬ ជីវិតរស់នៅ និង ជាប្រយោជន៍ដល់អ្នកគាំទ្រឱ្យបានទូលំទូលាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here