ស្វាគមន៍ជាផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ធន់តាន់គ្រប់ជ្រុង អាចបត់បានរហូតដល់ទៅ 20ឆ្នាំដោយគ្មានហានិភ័យ

0

កាលពីរសៀលថ្ងៃទី 28 ខែមករា ឆ្នាំ2024 ថ្មីៗនេះ ក្រុមហ៊ុន HONOR Cambodia ប្រចាំនៅកម្ពុជា បានធ្វើពិធីបើកសម្ភោធ Smartphone សេរីទំនើបថ្មីមួយទៀតគឺ Model HONOR Magic V2 5G ដែលជាកំពូលស្មាតហ្វូនមានអេក្រង់អាចបត់បាន និង ស្ដើង ធន់តាន់គ្រប់ជ្រុង មានតម្លៃពិសេសត្រឹមតែ 1,499$ តែប៉ុណ្នោះ។


HONOR Magic V2 5G គឺជាប្រភេទទូរស័ព្ទដៃទំនើប និង មានភាពប្រណីតលេចធ្លោដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាំងធ្វើឡើងជាមួយនឹងរចនាបទស៊ីវិល័យ ទាន់សម័យ។ តួនៃទូរស័ព្ទផលិតពី Titanium មាំ រីឯកញ្ចក់ធន់នឹងការធ្លាក់ដល់ទៅ10ដង មុនដំបូងគេបង្អស់នៅលើពិភពលោក ព្រមទាំងមានភាពស្ដើងកម្រាស់ត្រឹមតែ 4.7mm ទម្ងន់ 231g ហើយអាចបត់បានរហូតដល់ទៅជាង20ឆ្នាំដោយគ្មានហានិភ័យ។

លក្ខណៈពិសេសនៃ ទូរស័ព្ទនេះត្រូវបានផលិតឡើងដោយបំពាក់នូវប្រព័ន្ធការពារភ្នែក 3840Hz PWM Dimming ដូច្នេះអតិថិជនដែលជាវ Model HONOR Magic V2 5G នេះទៅប្រើប្រាស់ គឺនឹងគ្មានហានិភ័យបើទោះជាប្រើដាច់យប់ក៏ដោយ។

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើប្រាស់នូវបន្ទៈឈីប Snapdragon 8Gen2 មានរ៉េម 23GB (16GB+7GB) អង់ផ្ទុកទិន្នន័យ 512GB បំពាក់នូវប្រព័ន្ធ 5G អ៉ីនធឺណែតដើរលឿនដូចហោះ ថាមពលថ្មធំមហិមារហូតដល់ទៅ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ 66W បំពាក់នូវកាមេរ៉ា3គ្រាប់ ដែលកាមេរ៉ាមេមានទំហំ 5០MP សម្រាប់ថតរូបវីដអូប្លង់ទូទៅ កាមេរ៉ាទី2មានទំហំ 50MP សម្រាប់ថតរូបប្លង់ទូលាយ Ultra Wide អាចថតរូបមនុស្សឃើញខ្ពស់ស្រឡះល្អ និង កាមេរ៉ាទី3 សម្រាប់ថត Telephoto។


នៅក្នុងពិធីសម្ភោធកំពូលស្មាតហ្វូន HONOR Magic V2 5G នេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Ni Khun Thai, ថ្នាក់ដឹកនាំក្រុមហ៊ុន HONOR Cambodia គ្រប់ជាន់ថ្នាក់ ព្រមទាំងនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY និង ភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀតបានអញ្ជើញចូលរួមអបអរសាទរនូវការប្រកាសលក់ជាផ្លូវការណ៍ ក៏ដូចជាពិសារអាហារសាមគ្គីជុំគ្នាប្រកបដោយភាពរីករាយ និង អនុស្សាវរីយ៍មិនអាចបំភ្លេចបាននៅ Morgan Tower ជាន់ទី47។

ថ្លែងនៅក្នុងកម្មវិធី លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “គិតមកទល់ពេលនេះ តួលេខនៃការកម្ម៉ង់ទុកមុន កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium អាចបត់បាន20ឆ្នាំ កើនឡើងដូចទឹកបាក់ទំនុប។

អាស្រ័យហេតុនេះវត្តមានជាផ្លូវការនៃកំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G តម្លៃត្រឹមតែ 1,499$ នឹងបើកទំព័រជោគជ័យថ្មីសម្រាប់ក្រុមហ៊ុន HONOR ដណ្តើមយកទីផ្សារធំ ក្នុងវិស័យស្មាតហ្វូនថ្នាក់ខ្ពស់នៅក្នុងប្រទេសកម្ពុជាយើង”។

LEAVE A REPLY

Please enter your comment!
Please enter your name here