ការប្រកួតបវរកញ្ញាចក្រវាឡ Miss Universe លេីកទី69 ឆ្នាំ 2021 នេះ នឹងមានបេក្ខភាពបវរកញ្ញារបស់ប្រទេស មីយ៉ាន់ម៉ា ដែរឬទេ?

0

ដោយឧត្តម៖

ដោយសារតែ មានវិបត្តិសង្រ្គាមផ្ទៃក្នុង ដែលបន្តកើតមានឡើងនៅប្រទេសភូមា ទើបអ្វីៗហាក់នៅជាប់គាំង មិនទាន់អាចដំណើរការបាននៅឡើយ។ រាប់ទាំងបញ្ហាតារា ល្បីៗនៅទីនោះ និងបវរកញ្ញាក៏ឃើញថា មានការតវ៉ា ប្រឆាំងជាមួយ ពួកយោធា ភូមា ដើម្បីគាំទ្ររដ្ឋាភិបាល អ្នកស្រីស៊ូជី។
បេីយោងតាម Miss Universe 2020 Wikipedia និង Miss Universe App Vote មិនមានបេក្ខភាពរបស់ មីយ៉ាន់ម៉ា ឡេីយ។នេះអាច មានបញ្ហាចោទលើ កត្តាសង្រ្គាមផ្ទៃក្នុងច្របូកច្របល់។ ប្រការនេះបង្ក អោយមានការសោកស្តាយនិង អាណិតតារាៗសិល្បៈល្បីៗនៅភូមា និងបវរកញ្ញា បានរួមគ្នាស្រែកប្រឆាំងតវ៉ា នូវរឿងដ៍លំបាកនេះដើម្បីប្រជាធិបតេយ្យ ត្រឡប់មកវិញ។
សូមរំលឹក​ថា រដ្ឋប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​សង្គម​ប្រមាណ​២​ខែ​មក​ហើយ។ ឈាម​របស់​ប្រជា​ពលរដ្ឋ​ប្រទេស​នេះ​នៅ​តែ​បន្ត​ស្រក់​ដោយ​ មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​យោធា និង​កម្លាំង​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​យោធា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រី​រាជការ​ស៊ីវិល និង​តារា​ភាពយន្ត ព្រម​ទាំង​បវរ​កញ្ញា​ប្រទេស​នេះ​នៅ​បន្ត​ស្រែក​ទាមទារ​ឲ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍ ហើយ​នាង​​ខ្លួន​ឯង​ក៏​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​វិបត្ដិ​នយោបាយ​នៅ​ ក្នុង​ប្រទេស​របស់​ខ្លួន៕