ជំនួយការផ្ទាល់មួយរូប របស់សម្ដេចតេជោ គាំទ្រ App iEBuy ដែលបង្កើតឡើងដោយកូនខ្មែរ

0

យោងតាមការប្រកាសរបស់ ឯកឧត្តម ហ៊ុន សុខា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ភឿន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ឯកឧត្តមថា ឯកឧត្តម ភឿន ផល្លា នឹងគាំទ្រពេញទំហឹងចំពោះបណ្ដាញសង្គមកូនខ្មែរ គឺ iEBuy ដោយជំនួយការផ្ទាល់សម្ដេចតេជោរូបនេះ នឹងត្រៀមជួយជ្រោមជ្រែង អោយបណ្ដាញសង្គម ដែលបង្កើតដោយកូនខ្មែរមួយនេះ អោយមានចរន្តកាន់តែល្អប្រសើរទៀតផង។

ក្នុងនាមជាអ្នកពាំនាំនូវការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ភឿន ផល្លា ឯកឧត្តម ហ៊ុន សុខា ក៏បានថ្លែងកោតសរសើរចំពោះក្រុមការងារ iEBuy ទាំងអស់ ដែលរួមសហការគ្នា ហើយអាចធ្វើអោយបណ្ដាញសង្គមកូនខ្មែរមួយនេះ កាន់តែមានតួនាទីសំខាន់ ក្នុងការចែកចាយព័ត៌មាន និងលេងកម្សាន្តជំនួសអោយបណ្ដាញសង្គមបរទេស។

លោកក៏ថ្លែងការកោតសរសើរចំពោះ កម្មវិធីជួបជុំសិល្បករកាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៣ ដែលមានសិល្បករចូលរួមយ៉ាងច្រើនកុះករ និង មានភាពអធឹកអធមផងដែរ ដោយឯកឧត្តមចាត់ទុកថា វត្តមានចូលរូមស្វែងយល់របស់តារាសិល្បៈទាំងអស់ គឺជារឿងមិនអាចខ្វះបាន ហើយស្នាដៃកូនខ្មែរមួយនេះ ក៏ពិតជាកាន់តែនិយមលេងកម្សាន្តច្រើនឡើងផងដែរ ក្រោយពេលមានការគាំទ្រទាំងពីគ្រប់មជ្ឈដ្ឋាន និង ថ្នាក់ដឹកនាំកំពូលនៅកម្ពុជា ម្ដងបន្តិចនោះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here