ស្រស់ស្អាតណាស់ PD របស់ Missgrand សៀមរាប គ្រងឈុតបង្កប់អត្ថន័យនៃផ្នែកមួយនៃប្រាង្គប្រាសាទអង្គរវត្ត

0

អ្នកណាមិនលាន់មាត់សរសើរនូវសម្រស់របស់ Provincial Director របស់ Missgrand ខេត្ត សៀមរាប គឺអ្នកនាង AnGie ដែលត្រូវបានគេស្គាល់ថាជាអតីតតារាចម្រៀងស្រីមានកេរ្តិ៍ឈ្មោះបោះសម្លេង ហើយសព្វថ្ងៃអ្នកនាងក៏ជានាយិកានៃក្រុមហ៊ុនផលិតផលថែរក្សាសម្រស់យីហោ G21 និង កំពុងប្រឡូកក្នុងវិស័យនៃការប្រកួតប្រជែងសម្រស់ដោយអ្នកនាងទិញសិទ្ធិកាន់កាប់នៅក្នុងការដឹកនាំបេក្ខភាពបវរកញ្ញាតំណាងឱ្យខេត្តសៀមរាប នាឆ្នាំ2024 ជាលើកដំបូងនេះផងដែរ។

នារាត្រីថ្ងៃទី 25 ខែមករា ឆ្នាំ2024 ដែលជារាត្រីផ្ដាច់ព្រ័ត្តនៃកម្មវិធីប្រកួតថ្នាក់ខេត្ត កញ្ញាឯកដ៏អស្ចារ្យតំណាងខេត្តសៀមរាប អ្នកនាង AnGie ត្រូវបានគេលាន់មាត់សរសើរពីសម្រស់ មិនចេះចាស់ ពិសេសនោះគឺការតុបតែងខ្លួនយ៉ាងពិសេសនៅក្នុងរាត្រីនេះជាមួយនឹងឈុតសូត្រខ្មែរដ៏ស្រស់ស្អាត លាយឡំជាមួយនឹងការឌិនបង្កប់អត្ថន័យ ចេញជារូបចម្លាក់នៃផ្នែកមួយនៅតាមជញ្ជាំងនៃប្រាង្គប្រាសាទអង្គរវត្ត ដ៏អច្ឆរិយៈ និង រំលេចដោយផ្ការំដួលយ៉ាងស្រស់ស្អាត។ ហើយអ្វីដែលដែលគួរឱ្យស្ងើចសរសើរនោះឈុតដែលអ្នកនាងគ្រងនេះ ក៏បានឆ្លងកាត់ការពិនិត្យពីសំណាក់អ្នកជំនាញជាច្រើនលើកច្រើនសាទម្រាំតែអាចឆ្នៃចេញជាស្ថាបពរដោយស្នាដៃកូនខ្មែត រីឯតម្លៃវិញក៏មិនធម្មតាផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតថ្នាក់ខេត្ត Missgrand សៀមរាប បានបញ្ចប់ទៅដោយរលូន ក្រោមការរៀបចំដោយអ្នកនាងផ្ទាល់ ឃើញថាទទួលបានភាពជោគជូយលើសពីការរំពឹងទុក និង គួរឱ្យសរសើរចំពោះភាពយកវិត្តទុកដាក់ និង ការដាល់ពិន្ទុដ៏សុក្រិត ពីគណៈកម្មការក៏ដូចជាអ្នកនាងដែលជា PD ផ្ទាល់ ដោយចម្រាញ់បាននូវបវរកញ្ញាជើងខ្លាំងមួយរូបគឺកញ្ញា ឌី បញ្ញាវិមាលា ឱ្យគ្រងមកុដ និង ត្រៀមខ្លួនក្នុងការតំណាងឱ្យខេត្តសៀមរាប លើឆាកប្រកួត Missgrand Cambodia 2024 ជាមួយនឹងបេក្ខភាពតំណាងឱ្យខេត្តក្រុងជាង30 ដ៏ទៃទៀតនាពេលឆាប់ៗខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here