ឌី បញ្ញាវិមាលា ក្លាយជាបេក្ខភាពតំណាងខេត្ត សៀមរាប ផ្លូវការ ឆ្ពោះទៅដណ្ដើមមកុដ Missgrand Cambodia 2024

0

បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែមកនេះ ទីបំផុតបេក្ខភាពដែលនឹងតំណាងឱ្យខេត្តសៀមរាប បានរកឃើញជាផ្លូវការហើយដោយម្ចាស់មកុដឯកបានទៅលើកញ្ញា ឌី បញ្ញាវិមាលា កាលពីរាត្រីថ្ងៃទី25 ខែមករា ឆ្នាំ2024ថ្មីៗនេះ។

ក្រោមការដឹកនាំរបស់ PD គឺអ្នកស្រី AnGie ដែលត្រូវបានគេស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុន G21 នាឆ្នាំដំបូងក្នុងការកាន់តំណែងជា Provincial Director គឺហាក់កក្រើក និង អស្ចារ្យ ត្រឹមតែការប្រកួតថ្នាក់ខេត្ត ប៉ុន្តែចំពោះដំណើរការនៃកម្មវិធី គឺឥតខ្ចោះ ពិសេសការដាក់ពិន្ទុសុក្រិត និង ប្រកបដោយភាពឈ្លាវៃមិនធម្មតា បើនិយាយពីការចំណាយ សឹងតែប្រហាក់ប្រហែលទៅនឹងកម្មវិធីផ្លូវការធំតែម្ដង។

គួររំឮកឡើងវិញថា ឌី បញ្ញាវិមាលា មានអាយុ 18ឆ្នាំ កម្ពស់ 1.72cm បានក្លាយទៅជាបេក្ខភាពផ្លូវការដែលនឹងតំណាងឱ្យខេត្តសៀមរាប ទឹកដីអច្ឆរិយៈនៃប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្ពោះទៅដណ្ដើមមកុដ Missgrand Cambodia 2024 នាពេលឆាប់ៗខាងមុខនេះ ខណៈដំណើរនៃការប្រកួតជ្រើសរើសបេក្ខភាពតំណាងខេត្តក្រុងជាង30ទៀតក៏កំពុងដំណើរការជាបន្តបន្ទាប់ដើម្បីចម្រាញ់យកនូវបេក្ខភាពជើងខ្លាំងតំណាងខេត្តក្រុងរបស់ PD នីមួយៗ យកទៅប្រកួតនៅក្នុងឆាកផ្លូវការ។

LEAVE A REPLY

Please enter your comment!
Please enter your name here