បង្គោលខៀវ សល់ ស្រស់ និង សេក សារ៉ាន់ ដ្បិតថាកំដររេញ ប៉ុន្តែកក្រើកមិនអន់

0

ការប្រកួតកាលពីថ្ងៃសៅរ៍ទី២៩ មិថុនាសង្វ្រៀនប៉ុស្ត៍លេខ៥មិនមានការប្រកួតដណ្តើមពានរង្វាន់ដូចសប្តាហ៍កន្លងទៅនោះទេ ដើម្បីទុកឱកាសឲ្យអ្នកដែលឡើងដល់វគ្គផ្តាច់ព្រត្រ័ មានពេលហ្វឹកហាត់ សម្រាប់ការប្រកួតដណ្តើមយកពានជើងឯក ក្នុងរដូលកាលទី៥ ប្រភេទទម្ងន់៥៤គីឡូក្រាម ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៦ កក្កដា ឆ្នាំ២០១៩ខាងមុខ។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺកីឡាករ២រូប ដែលគេតម្រូវអោយប្រកួតគ្នាកំដររេញ បែរជាធ្វើអោយកក្រើកសង្វៀន ធ្វើអោយអ្នកទស្សនាពេញចិត្តមិនអន់ឡើយ។

កីឡាករ សល់ ស្រស់ មកពីក្លិបសែនសុខគុនខ្មែរ ត្រូវគេអោយប៉ះប្រកួតជាមួយកីឡាករ សេក សារ៉ាន់ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប។ ១គូនេះគ្រាន់តែជាគូបើកឆាកដំបូងប៉ុន្តទំហំនៃការបញ្ចេញយុទ្ឋគុនមហាសម្បូរក្បាច់វាយដាក់គ្នាធ្វើឲ្យអ្នកមើលនឹកស្មានមិនដល់ថាពួកគេធ្វើឲ្យកន្ត្រាក់យ៉ាងចម្លែកដល់ថ្នាក់ហើបគូទពីកៅអី។ រយៈពេល៥ទឹកឃើញថា សល់ ស្រស់ មានតែមជាង សារ៉ាន់មួយទឹកៗវាយសុីពិន្ទុជាប់ដោយមានស្នៀតប្លែកៗសឹងថាសារ៉ាន់ភ្ញាក់ផ្អើលរហូតទប់មិនចង់ជាប់ពីមួយទឹកទៅមួយទឹកឯកម្លាំងវិញក៍ថមថយជាលំដាប់។ នៅទីបំផុតក្រោយបញ្ចប់ការប្រកួតផ្លូវការកីឡាករ សល់ ស្រស់ត្រូវប្រកាសឲទទួលជ័យជំនះស្រប់ពេលដែលសារ៉ាន់ក៍ដឹងថាខ្លួនពិតជាចាញ់នាឱកាសចេញលទ្ឋផល។

LEAVE A REPLY

Please enter your comment!
Please enter your name here