រំភើបជំនួសពេលបានឃើញវិដេអូសាកល្បង ស្តីពីទីសក្ការៈបូជារបស់ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ទើបដឹងថាគិតគូមិនខ្លាចហត់នឿយ

0

មានប្រិយមិត្តជាច្រើនបានទស្សនាផេករបស់ព្រះ ព្រហ្ម វិជ្ជានី សុវណ្ណមុនីរ៉េត ដែលទើបបង្ហោះ វិដេអូ បទចម្រៀង ទីសក្ការៈបូជា ដែលមើលឃើញពីទីតាំងរចនាពិតជាមានភាពស្លុងអារម្មណ៍។ជាពិសេសក្រោយពេលដឹងថា ទីតាំងខាងលើពិតជាផុសមែននោះ នឹងរុញចិត្តពុទ្ឋបរិស័ទក្លាយជាទីកន្លែងគោរពដ៍ធំមួយទៀតនៅក្នុងវិស័យព្រះពុទ្ឋសាសនា។

ដោយសារតែ មានបញ្ហាមារមួយចំនួន បានបង្ហាញអោយ ព្រះអង្គខកខាន សាងសង់ទីសក្ការៈបូជា មហានាគ និងព្រះម៉ែធរណីមិនដល់គោលដៅប្រមាណ៤លើកមកហើយ។ ដើម្បីចិត្តជ្រះថ្លានេះ បានដើរដល់គោលដៅ និងសម្រេចបំណង ព្រះគ្រូព្រហ្មវិជ្ជារូបនេះ តាំងចិត្តមុតមាំថា នឹងសម្រេចគម្រោងការនេះ អោយទាល់តែបានទោះជាមានឧបសគ្គបែបណា។

មានការចាប់ អារម្មណ៍មិនតិចនោះទេ គ្រាដែលព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហើបពីឧបសគ្គ នៃការកសាងទីសក្ការៈខាងលើ ស្របពេលដែល មហាជនដឹងថា ព្រះអង្គគឺជា ជនដែលជួយដល់ការងារមនុស្សធម៌ផ្សេងៗ បូករួមទាំងសមិទ្ឋិផលធំៗនៅក្នុងវិស័យព្រះពុទ្ឋសាសនាផង។ ជាមួយការប្រកាស របស់ព្រះអង្គ ធ្វើអោយគេមើលឃើញថា លោកបងត្រូវជួបឧបសគ្គជាច្រើនដង និងមានការជ្រែតជ្រែកមួយលើជាពីរលើក ហើយ ដែលធ្វើអោយគម្រោងនោះ មិនអាចលេចឡើងមកទល់និងពេលនេះ។ អ្នកលេងហ្វេសបុក បានលើកឡើងទៀតថា ពិតជាមានការភ្ញាក់ផ្អើលដែលព្រះអង្គមាន ការប្រកាសអំពាវនាវម្តងហើយម្តងទៀត ដើម្បីស្នើ អោយមានការបរិច្ចានូវថវិកាមួយចំនួន ជួយដល់ការកសាងនូវសមិទ្ឋិផលមួយនេះ ដែលខុសពីពេលមុនៗគេដឹងថា ព្រះអង្គជាអ្នកមានឥទ្ឋិពលក្នុងការ ប្រមែប្រមូល នូវថវិកាពីពុទ្ឋបរិស័ទ ជាពិសេសពីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដោយមិនពឹងផ្អែកនាពេលនេះ។យ៉ាងណាមិញនៅ មិនទាន់មានការបកស្រាយពីព្រះអង្គនោះឡើយ ថាហេតុផលសាងសង់ព្រោះតែទ្រង់មិនមានលទ្ឋភាពពិត ឬបែបណា។យ៉ាងណាមិញ នេះជាការប្រកូកប្រកាសមួយដើម្បីអោយពុទ្ឋបរិស័ទនានាបានចាប់មគ្គផល ក្នុងគម្រោងសាងសង់ច្រើនជាង។ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមលេខទូរស័ព្ទ ០១៧ ៦០ ៩៩៩៩ ០១១ ៩៩៩៩ ២៥។ ការបង្ហោះនោះ មានន័យថា ព្រះអង្គពិតជាត្រូវការ ជំនួយពីគ្រប់ទិសទី ជាពិសេសពីពុទ្ឋបរិស័ទ ដែលមានជំនឿលើបុណ្យបារមី និងចង់ភ្ជាប់ និស្ស័យការកសាងនូវទីសក្ការៈបូជាមួយនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here