ទម្លាយការពិត ព្រះសង្ឃ៩អង្គ ដែលពុលAD

0

ក្រោយធ្លាយដំណឹងព្រះសង្ឃ៩អង្គ ពុលផលិតផល AD រហូតដល់ថ្នាក់មានការបង្ហោះ និងចុះផ្សាយព្រោងព្រាតនោះ បានធ្វើអោយព័ត៌មានមួយនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលផលិតផលAD ត្រូវបានគេដឹងថាមានការចរាចរណ៍ខ្លាំងនៅទីផ្សារកម្ពុជាស្រាប់តែមានដំណឹងបែបនេះ។ យ៉ាងណាមិញ ម្នាក់ៗមានភ្ញាក់ផ្អើលទៅវិញ បន្ទាប់ពីព្រះចៅអធិការវត្តព្រះនាគ ទីកន្លែងដែលផ្ទុះបញ្ហាបបានអះអាងនៅថ្ងៃទី១១ ឧសភា នេះថា កូននេន និងក្មេង២នាក់ ដែលពុលក្អួតចង្អុរ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយប្រ៉ាវនោះ ការពិតពុលចំណីអាហារផ្សេងទេ ដោយសារតែក្នុងចំណោមអ្នកពុល ត្រូវបានគេរកឃើញថា មិនបានឆាន់ និងហូប AD មុនកើតហេតុ។

រំលឹកដល់ហេតុការណ៍នោះ គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ដោយសារតែព្រះសង្ឃចំនួន៩អង្គ គង់នៅវត្តព្រះនាគ ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយក្នុងនោះមានក្មេង២នាក់ផង ត្រូវបានគេផុសថាពុលភេសជ្ជៈ «AD» ក្រោយឆាន់ និងហូប ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។ ក្រោយការសុះសាយ មានការអះអាងថាក្រុមការងាររបស់ក្រុមហ៊ុន AD និងក្រុមអ្នកជំនាញបានចុះសាកសួរព័ត៌មានពីការពុលនោះ ហើយលទ្ធផលដែលទទួលបានគឺក្នុងចំណោមអ្នកពុល មិនបានឆាន់ ឬហូប ភេសជ្ជៈAD នោះទេ ទើបនាំអោយមានការសន្និដ្ឋានថា ហេតុផលនៃការអាការៈរបស់សង្ឃ និងក្មេងៗដែលបានពុលនោះ គឺមិនមែនដោយសារតែភេសជ្ជៈAD ដូចបានចុះផ្សាយ។ ជាមួយនឹងការប្រកាសនោះហើយ ទើបគេឃើញ ព្រះចៅអធិការវត្ត ព្រះនាគ ព្រះនាម ឡុច យ៉ាន គង់នៅទីអារ៉ាមកើតហេតុ បានLive វីដេអូបកស្រាយ ដោយព្រះអង្គបានមានសង្ឃដីការថា ការប្រកាសថាកូននេនរបស់ព្រះអង្គ ពុលផលិតផល AD គឺជារឿងភ័ន្តច្រឡំ។

ព្រះតេជគុណ បញ្ជាក់ថា ក្រោយពីមានព័ត៌មានយល់ច្រឡំនោះ មានអ្នកចេញមុខអះអាងច្រើនឡើងថា ក្រោយការទទួលទានភេសជ្ជៈប្រភេទដូចដែលនេនបានឆាន់ មិនមានបញ្ហាគួរអោយកត់សម្គាល់បែបនោះ និងថាអាចជាការពុលចំណីផ្សេង។

ជាលទ្ធផលក្រោយការសាកសួរ គឺក្នុងចំណោមអ្នកពុលមានអ្នកមិនបានឆាន់ និងហូប AD នោះទេ ទើបព្រះតេជគុណសម្រេចចិត្តចេញមុខបកស្រាយ ដើម្បីកុំអោយមានរឿងបាបបុណ្យ ព្រោះតែការបញ្ជាក់ខុស។ ព្រះអង្គក៏បានផុសជាសាធារណៈជាថ្មីនៅលើហ្វេសប៊ុករបស់ព្រះអង្គថា នេនតូចៗ និងក្មេង២នាក់ដែលបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ព្រោះតែមានអាការៈក្អួតចង្អោរនោះ ការពិតគឺពុលចំណីអាហារផ្សេងទេ បន្ទាប់ពីលោកសាកសួរលម្អិត ហើយរកឃើញថាក្នុងចំណោមអ្នកពុល មិនបានឆាន់AD ។ ក្នុងនោះព្រះតេជគុណ ក៏បានថ្លែងអំណរគុណដល់មន្ទីរពេទ្យបង្អែក ស្រុកអង្គស្នួលផងដែរ ដែលបានទទួលព្យាបាលនេនៗ និងក្មេងទាំង២ ដោយមិនគិតកម្រៃ។ ព្រះអង្គបានចាត់ទុកថា នេនៗទាំងនោះ មានអាការៈពុលដោយមិនដឹងពីមូលហេតុ ជាពិសេសក្នុងពេលដែលក្នុងចំណោមអ្នកពុលស្រាប់តែអះអាងថា មិនទាន់បានឆាន់AD ដែលត្រូវបានចែកអោយនោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here