ទៅព្យាបាលនៅពេទ្យថៃ ចំណាយទៅមកតែ១ពាន់បាត ឬ ជាង២៥ដុល្លារ បូកទាំងសេវាបកប្រែ

0

ដើម្បីស្វាគមន៍ដើមឆ្នាំ២០២៤នេះ លោកស្រី ថន ស្រីមុំ ដែលជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនៅក្នុងប្រទេសថៃ និង ជាអ្នកបកប្រែ និង ជូនអ្នកជម្ងឺខ្មែរ ទៅព្យាបាលនៅប្រទេសថៃ បានប្រកាសនៅលើបណ្ដាញសង្គមថា ចាប់ពីដើមឆ្នាំនេះ រហូតដល់ដំណាច់ខែកុម្ភៈ នឹងបញ្ចុះតម្លៃយ៉ាងពិសេសជូនដល់បងប្អូនខ្មែរទាំងអស់ ដោយក្រុមហ៊ុនរបស់លោកស្រី នឹងកំណត់យកសេវាជូនទៅមន្ទីរពេទ្យនៅក្នុងប្រទេសថៃ  ក្នុងតម្លៃត្រឹមតែ១ពាន់បាត ឬ ស្មើនឹងជាង២៥ដុល្លារទៅមកប៉ុណ្ណោះ។

តម្លៃនេះ រួមមានសេវាជូនឡានទៅមក ផ្ដល់ជូនសេវាបកប្រែមួយចប់ និង ផ្ដល់ជូនការដឹកជញ្ជូនពីមន្ទីរពេទ្យ ទៅកន្លែងសម្រាក និងទៅផ្សារជាដើម។ លោកស្រី ថន ស្រីមុំ ដែលប្រកបរបរនេះនៅក្នុងប្រទេសថៃយូរឆ្នាំមកហើយ ដោយស្គាល់ទាំងមន្ទីរពេទ្យឯកទេស ក្នុងការជូនអ្នកជំងឺទៅព្យាបាលអោយត្រូវផង បញ្ជាក់ថា តម្លៃត្រឹមតែ១ពាន់បាតនេះ គឺសម្រេចផ្ដល់ជូនអ្នកជម្ងឺខ្មែរ ឬ អ្នកចង់ទៅពិនិត្យសុខភាពដោយមិនកំណត់នោះទេ អោយតែមកទទួលសេវាកម្មលោកស្រី មុនដាច់ខែកុម្ភៈ ក្នុងនោះលោកស្រី ក៏ធានាផ្ដល់ជូននូវសេវាបកប្រែ និង តថ្លៃមន្ទីរពេទ្យថៃ ដើម្បីបន្ធយបន្ទុករបស់បងប្អូនខ្មែរទៀតផង។

លោកស្រីថា តម្លៃ១ពាន់ បូកទាំងសេវាបកប្រែ និង ណែនាំមន្ទីរពេទ្យ អោយត្រូវឯកទេសនេះ គឺសម្រាប់តែមន្ទីរពេទ្យដែលស្ថិតក្នុងខេត្តស៊ីសាកេត ខេត្តអ៊ូប៊ុនរ៉ាត់ថានី និង ខេត្តនគររាជសីម៉ាប៉ុណ្ណោះ ចំណែកបណ្ដាមន្ទីរពេទ្យនៅបណ្ដាខេត្តផ្សេងៗ គឺបញ្ចុះសម្រាប់ស្វាគមន៍ដើមឆ្នាំដែរ តែស្ថិតក្នុងតម្លៃផ្សេង។ ក្នុងនោះ លោកស្រីក៏ជួយរត់ការសម្រាប់អ្នកគ្មានប៉ាស្ព័រ  និង អ្នកជម្ងឺធ្ងន់ ដែលត្រូវការឡានពេទ្យ មកទទួលត្រង់ព្រំដែនផងដែរ។

លោកស្រីបន្ថា ការបញ្ចុះតម្លៃមិនធ្លាប់មាននេះ ដើម្បីអបអរខួបរបសក្រុមហ៊ុនដឹកជញ្ជូន និង ក្រុមហ៊ុនទេសចរណ៍ ដែលលោកស្រីបានដំណើរការនៅក្នុងប្រទេសថៃផង និង ចង់ផ្ដល់ជាកាដូ ដល់បងប្អូនខ្មែរផង។ លោកស្រីបញ្ជាក់ថា នៅប្រទេសថៃ មានមន្ទីរពេទ្យច្រើន ហើយមន្ទីរពេទ្យនីមួយក៏មានឯកទេសផ្សេងគ្នា ជាពិសេសឯកទេសមហារីក គឺប្រសិទ្ធិភាពខ្លាំង ចំណែកតម្លៃព្យាបាលវិញ គឺមិនខ្ពស់នោះទេ ទើបលោកស្រីលើកទឹកចិត្ត សម្រាប់អ្នកចង់ទៅប្រឹក្សា ឬ ព្យាបាលជម្ងឺនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុនរបស់លោកស្រី ក៏នឹងបញ្ចុះតម្លៃសម្រាប់សេវាជួលរថយន្តដើរកម្សាន្តក្នុងប្រទេសថៃ និង កញ្ចប់ទេសចរណ៍ នៅក្នុងប្រទេសថៃផងដែរ។

សម្រាប់បងប្អូនខ្មែរ ដែលចង់ទំនងទំនង លោកស្រី ថន ស្រីមុំ ដោយផ្ទាល់ អាចទំនាក់ទំនងបានតាមលេខតេលេក្រាម និង លេចថៃ ដូចខាងក្រោម +855 12 38 39 56 ឬ លេខថៃ +66 82 47 31 936។

LEAVE A REPLY

Please enter your comment!
Please enter your name here