អាង សុជាតា ធ្វើខួបកំណើតជួបជុំសិល្បៈធំដុំជាថ្មី ក្រោយខកខានដោយសារកូវីដ

0


កាលពីថ្ងៃទី2  វិច្ឆិការឆ្នាំ២០២២ តារាសម្តែងសឿន ផាភួង បានរៀបចំពីធីខួបកំណើតកូនស្រីគម្រប់ខួប18ឆ្នាំ ដោយមិននឹកស្មានថានឹងមានភ្ញៀវចូលរួមច្រើន ដល់ថ្នាក់រាប់តុអោយភ្ញៀវអង្គុយមិនចង់គ្រប់ ដោយភ្ញៀវរបស់អ្នកនាង ភាគច្រើនគឺសុទ្ធតែតារាសិល្បៈ តារាអនឡាញល្បីៗ និង អ្នកជំនួញនោះផង។ សឿន ផាភួងស្ទើរតែមិនចង់ជឿនោះផង នៅពេលដែលមានអ្នកមានមុខមាត់នៅក្នុងសង្គមយ៉ាងច្រើន បានផ្ដល់កិត្តិយសអោយអ្នកនាងក្នុងថ្ងៃខួបកូនស្រីបែបនេះ។

សឿន ផាភួង បញ្ជាក់ថា ពិធីខួបកំណើតដែលបានធ្វើឡើងនេះ គឺដើម្បីជួបជំបងប្អូនមិត្តសិល្បៈ និង អ្នករាប់អានគ្នាស្និតស្នាលក្រោយពេលដែលខនខាន់ជួបគ្នាយូដោយសារកូវិត19ខំខាន។អ្នកនាងបន្តទៀតថាកម្មវិធីនេះមិនចង់រៀបចំធំដែរទេ ប៉ុន្តែដោយសារតែអ្នកនាងហៅមួយស្ដាយមួយ ទើបចេះតែបន្តហៅ ជាលទ្ធផលគឺរៀបចំតុស្ទើតែមិនចង់គ្រាន់ភ្ញៀម។ អ្វីដែលកាន់តែធ្វើអោយ អ្នកនាងភ្ញាក់គឺភ្ញៀវមកលើសចំនួនដែលបានគ្រោងទុកដល់ថ្នាក់ថែមតុនៅមិនចង់គ្រាន់ហើយ ថែមទាំង។ អ្នកនាងថាកម្មវីធីខួបកំណើតនេះគឺបានគ្រោងទុកពីចម្ងាយមកហើយ ដើម្បីបំពេញមុខមាត់អោយកូនស្រីរបស់ខ្លួន ។ វត្តមានភ្ញៀវកិត្តិយស និង តារាល្បីៗយ៉ាងកុះករនៅក្នុងថ្ងៃនោះ បានញាំងពិធីខួបកំណើតរបស់កូនស្រីអ្នកនាងអោយអធឹកអធមយ៉ាងខ្លាំង ស្របពេល សឿន ផាភួង ក៏កំពុងឡើងកូដនៅក្នុងសិល្បៈ ដែលមានហ្វេនហ្វេនមិនធម្មតា និងមានអ្នកសិល្បៈរួមអាជីពកាន់តែស្រលាញ់រាប់អានខ្លាំងឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here