ថៅកែ អ័រាគីដេរផាប់ ចូលរួមលើកមុខមាត់ វង់តន្ត្រី បុរាណខ្មែរ ដើម្បីអោយមានទីផ្សារផ្សារតាមហាង និង ភោជនីយដ្ឋាន

0


នៅមួយរយៈនេះ វង់តន្ត្រីបុរាណ បានផ្សាភ្ជាប់រៀបចំតន្ត្រីសម័យដើម្បីបំពេញចិត្ត របស់ភ្ញៀវ ឱ្យកាន់តែច្រើនឡើងៗ ។ តួយ៉ាងសព្វ ថ្ងៃនេះក្រុមចម្រៀងតន្ត្រី ត្រកូល ខាត់ ក៏ កំពុងត្រូវ ប៉ាន់ដូចគ្នា ដោយមិនរំពឹងតែ ចំពោះរដូវរៀបការដូចមុនទេ ។ ពួកយើងទាំងអស់គ្នារីករាយ ដែលបងៗផ្នែកតន្ត្រីបុរាណអាចធ្វើការយប់ រកប្រាក់ចិញ្ចឹមជីវិតដូច បងៗតន្ត្រីសម័យដែរ។

លោកច័ន្ទ យ៉ាដារ៉ន ជាថៅកែហាង អ័រគីដេផាប់បាន ឲ្យដឹង ថាហាងរបស់លោក មានតារាចម្រៀង ដូចជា ក្រុមត្រកូលខាត់ លោក ចាន់ វិបុល លោក សុខសាន្ដ លោក ពិសិដ្ឋ រាជ អ្នកនាង លក្ខិណា និង សុខ ណាឃី ដែលជាអតីតបេក្ខភាពប្រឡង ចម្រៀង កម្មវិធី លំដាប់ពិភពលោក ។
លោកបានបើកភោជនីយដ្ឋានរយៈ ពេល ៦ ឆ្នាំមក ហើយទើបរហូតជោគជ័យមកបើក ផាប់នេះ តែម្ដង បានទើបតែ ៣ខែប៉ុណ្ណោះ ។ ហើយលោក មើលឃើញថាការ ប្រគុំ តន្ដ្រី បុរាណធ្វើ ឲ្យភ្ញៀវទទួល បានរសជាតិ ថ្មី អារម្មណ៍ប្លែក មួយបែបទៀត ពិសេ ស គឺ អ្នកមាន វ័យកណ្ដាលឡើងទៅ ។ ផាប់របស់ លោក មានដាក់តន្រ្ដីបុរាណចាប់ ពីថ្ងៃ សុក្រ ដល់ អាទិត្យតែថ្ងៃ ក្រោយ បើមាន ភ្ញៀវច្រើន នឹងអាចដាក់ពេញ១សប្ដាហ៍តែ ម្ដង ។ លោក ថាផាប់នេះ បើក១ អាទិត្យ ពេញចាប់ ពីថ្ងៃច័ន្ទ ដល់អាទិត្យពីម៉ោង ៧ដល់១២ យប់ហើយភ្ញៀវដែល អញ្ចើញមក មានអ្នក សិល្បករ ផងនិងភ្ញៀវទូទៅផង រី ឯ ទីតាំងវិញ ក៏ស្រួល រកគឺនៅខាងក្រោយ ណត ប្រីដជាប់ បុរីអ័រគីដេតែម្ដង ។ ការផ្តល់ឱកាសមួយនេះយល់ថា តន្ត្រីបុរាណពិតពិរោះណាស់ ហើយស្តាប់បញ្ចូលគ្នា បន្ឋូរអារម្មណ៍តានតឹងហើយ បំបាត់អស់ភាពតប់ប្រម៉ល់។

លោកពិសិដ្ឋ រាជ តារាចម្រៀង ប្រចាំនៅផាប់ខាងលើដែរនោះ ក៍បានសម្តែងការអបអរ ពេលឃើញ លោកថៅកែ គាត់បើកឱកាសអោយតន្ត្រីបុរាណមកលេងតាមហាង។ ជាក់ស្តែងនៅអ័រគីដេរផាប់ តាំងពីដាក់តន្ត្រីបុរាណ មានរនាថ ស្គរ ឈីង មកឃើញថាទាក់ចិត្ត ហើយភ្ញៀវចូលមកជាបន្តបន្ទាប់ឡើងរាំ កម្សាន្ត។
ខាត់ សួស្ដី ដែលជាប្អូនពៅរបស់អ្នកនាងខាត់ សុឃីម និងមានរូបសម្រស់គូ ឲ្យក្នក់ ក្នាញ់ដោយទាំងកាយវិការនិងសម្លេងស្ទើតែច្រឡំអ្នកនាងសុឃីម នោះបានឲ្យដឹងថា នាងសង្កេតឃើញទីផ្សារតារា ចម្រៀង និងក្រុម តន្ត្រីឧបករណ៍បុរាណមានទីផ្សារល្អជាងមុនក្រោយពីមានហាង និងភោជនីយដ្ឋានមួយចំនួនបានផ្សារ ភ្ជាប់ការ រៀបចំវង្សតន្រ្ដីផ្នែកបុរណសម្រាប់បម្រើអារម្មណ៍ភ្ញៀវកាន់តែច្រើនឡើងៗ។ស្រីស្រស់សួស្ដី ថាបច្ចុប្បន្ន នាងច្រៀងនៅ ហាង២ ផ្សេងគ្នាក្នុងនោះគឺនៅអ័រគីដេ ផាប់ នាងច្រៀងបទបុរាណនិងហាងផ្សេងមួយទៀតច្រៀងជា ចម្រៀងសម័យ និងOriginal Songs ។ប្អូនស្រីខាត់ សុឃីម រូបនេះថានៅអ័រគីដេ ផាប់នាងពេញចិត្តធ្វើ ការនៅទីនោះ ព្រោះទីតាំងនិងការឌីហ្សាញល្អហើយថៅកែគាត់ស្រលាញ់និងជួយលើកស្ទួយតន្រ្ដីបុរាណខ្មែរ ហេតុនេះ ហើយបានជានាងធ្វើការទាំងរីករាយតែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here