សុខ សីឡាលីន ខមមិនអ្នកប្រឡង មិនចាញ់ ឱកាសដំបូង

0
- Advertisement Banner -

កញ្ញា សុខ សីឡាលីន បានក្លាយជាគណៈកម្មាការខេមបូឌាអាយឌល រដូវកាលទី៤ ពេញលេញ។ តំណែងនេះត្រូវបាន គេដឹងថា ឡាលីនជំនួសកៅអី លោកព្រាប សុវត្ថិ ដែលបានលាឈប់ពីហង្សមាស។ ម្លោះហើយឃើញថា ឱកាស បានក្តាប់ការងារ វាយតម្លៃ របស់ សុខ សីឡាលីន នាពេលនេះ រុញអោយនាងទាក់ទាញ និងមានការតាមដាន ពីអ្នកទស្សនា។
ត្រឹមសប្តាហ៍ទី១ ការចាប់ផ្តើម ប្រឡងចម្រៀង វគ្គដំបូងឃើញថា សុខ សីឡាលីន ផ្តើមបង្ហាញការ វែកញែកទឹមដម សំឡេង របស់ បេក្ខជន នីមួយៗដោយ មិនមានអ្វីត្រូវលំបាក។នាងបានផ្តល់ការវិភាគ មិនអន់ឡើយ បើទោះនោះជា កម្មវិធីដំបូងដែលនាងបានមកអង្គុយ ក្បែរតារាកំពូលៗ មួយចំនួនទៀតនោះ។ បទពិសោធន៍ មានពេញខ្លួន ជាអាវុធ ដែលសុខ សីឡាលីន មិនព្រួយហើយ អាច តតាំងការពារ តំណែងនាងបានយ៉ាង ប្រសើរបំផុត។
សុខ សីឡាលីន ត្រូវបានមហាជន ទទួលស្គាល់ ជាតារាចម្រៀងអាជីព ដែលចេះគ្រប់ ស្ទីលចម្រៀង ។ ពិសេសបទបែបភាសា អង់គ្លេសច្រៀងបានយ៉ាងល្អ គ្មានគូប្រៀប។ លើសពីនេះក៍ជា អ្នកចម្រៀង ផ្លូវការប្រចាំថ្នាក់ជាតិពេលមានកិច្ខប្រជុំសំខាន់ៗ ជាមួយប្រមុខរដ្ឋ ប្រទេសផ្សេងមកទស្សនកិច្ច។

LEAVE A REPLY

Please enter your comment!
Please enter your name here