សិល្បករប្រុសស្រីចូលរួមកម្មវិធីលើកកម្ពស់ទិវារស្រោមអនាម័យនៅកម្ពុជា យ៉ាងកក្រើកនៅកោះពេជ្រ

0

ការរៀបចំទិវារស្រោមអនាម័យ ក្រោមការរៀបចំរបស់ក្រុមអុីមភ្នំពេញ​ Impusle Phnom Penh កាលពីថ្ងៃទី២៦ កុម្ភៈ ក្នុងឆ្នាំ២០២២ កន្លងទៅ បានបង្ហាញកាន់តែច្បាស់ពីតួនាទីរបស់សិល្បករសិល្បការិនី ខណៈដែលតារាទាំងនោះ គឺបានបង្ហាញការចូលរួមច្រើនឡើងគួរអោយកត់សម្គាល់។ ការប្រារព្ធកម្មវិធីទិវាស្រោមអនាម័យពិភពលោក​ ( International Condom Day) ឆ្នាំ វត្តមានសិល្បករកាន់តែល្បីច្រើនយ៉ាង បានចូលជាតារាកិត្តិយស និង ជាភ្ញៀវកិត្តិយស ដែលការចូលរួមនេះ ក៏ធ្វើអោយពិធីជប់លៀងទាំងមូល មានភាពអធឹកអធមខ្លាំង។ វេទិកានោះ ក៏មានសកម្មភាពច្រៀងរាំពីតារាសិល្បៈច្រើននាក់ និង មានការផ្សព្វផ្សាយទូលំទូលាយជាងមុន ដែលធ្វើការផ្សព្វផ្សាយពីបញ្ហាអេដស៍ និង អត្ថប្រយោជន៍របស់ស្រោមអនាម័យ ទទួលបានការយល់ដឹងខ្ពស់។

លោក គង់ ប៊ុនថន អ្នករៀបចំកម្មវិធី និង ជាប្រធាន Impulse Phnom Penh បានលើកឡើងថា លោកពិតជាមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលចាប់តាំងពីមានការផ្សព្វផ្សាយ និង សហការជាមួយ ផ្ទះតារា និង គ្រួសារតារាកម្ពុជា គឺសកម្មភាពរបស់ក្រុមលោកកាន់តែមានការទទួលស្គាល់ និង មានអ្នកសិល្បៈកាន់តែច្រើនចូលរួមនៅក្នុងសកម្មភាពការងារផ្សេងៗ ដែលធ្វើក្រុមរបស់លោកកាន់តែទឹកចិត្ត។ គោលបំណងដែលក្រុមរបស់លោកអញ្ជើញសិល្បៈ អោយជួបជុំនៅក្នុងកម្មវិធីនេះ គឺដើម្បីតារាសិល្បៈចូលរួមចំណែកផ្សព្វផ្សាយពីចំណេះដឹងពាក់ព័ន្ធនឹងស្រោមអនាម័យ និង ដើម្បីអោយដឹងកាន់តែច្បាស់ថា ពីអត្ថប្រយោជន៍នៃកម្មវិធីនេះ។ លោកថាសិល្បករសិល្បការិនីគឺជាស្នូលដ៏សំខាន់ក្នុងការផ្សព្វផ្សាយ ព្រោះពេលខ្លះគឺគ្រាន់តែសិល្បករទាំងនោះ ថតបង្ហោះថាបានចូលរួមនៅក្នុងកម្មវិធីរបស់លោក ក៏ចាត់ទុកថាគឺជាផ្សព្វផ្សាយមួយដ៏មានប្រសិទ្ធិភាពផងដែរ។ លោកអរគុណដល់តារាទាំងអស់ ទាំងអ្នកអញ្ជើញជាតារារាំច្រៀង ពិធីករ ពិធីការិនី និង ជាភ្ញៀវកិត្តិយស ព្រោះបើគ្មានវត្តមានតារាណាម្នាក់ គឺពិតជាមិនអាចធ្វើអោយក្រុម Impulse Phnom Penh អាចរៀបចំទិវារស្រោមអនាម័យឆ្នាំនេះ បានអធឹកអធមបែបនេះឡើយ។

គួរបញ្ជាក់ផងដែរថា តារាៗដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីនេះរួមមាន កញ្ញា​ ផេន ខេក​, កញ្ញា យ៉េយ៉េ​ , កញ្ញា សុីង​ សុីង​, នាយ ធុងប្រេត្រូ​, បំពង់សុីមាំង​ , លោក រ៉េត​ បូរ៉ា​, កញ្ញា ណូឌី​, កញ្ញា ម៉ាដាមកុល​, កញ្ញា កូកូ​ , កញ្ញា អ៊ុកដារ៉េត​ , លោក ឃុតសីហា​ , រាជសុវណ្ណ​ នីតា​, លោក វណ្ណឌី​ ដែលសុទ្ធសឹងតែជាតារា Tik Tok និង ជាតារាសម្ដែង តារាចម្រៀង ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង។ លោក នាង វ៉ាងសាន់ ពិធីករហង្សមាស លោក មាស សៀវប៉ាយ តារាសម្ដែង លោក ឆាលី តារាសម្ដែង, កញ្ញា ព្រះអាទិត្យ តារាសម្ដែង, កញ្ញា ស្រីថូ តារាសម្ដែង, អ្នកនាង យិន ស្រីពៅ តារាសម្ដែង តារាចម្រៀង, លោក ប្រាក់ វិសាល និង តារាTik Tok ជាច្រើនរូបទៀត។ លោក គង់ ប៊ុនថន បន្តថា គោលបំណងកម្មវិធីនេះ គឺធ្វេីដេីម្បីពង្រីកការយល់ដឹងអោយកាន់តែច្បាស់ស្តីពីស្រោមអានម័យ និងមេរោគអេដស៍​ ហើយកម្មវិធីជួបជុំមួយនេះ ក៏មានការឧបត្ថម និងសហការណ៍​ពី AHF Cambodia , Impusle Group , សារព័ត៌មាន​ផ្ទះតារា​, គ្រួសារតារាកម្ពុជា​, បណ្តាញចតុមុខ​, Moment Plus studio , Good Friend Clinic និង ភោជនីយដ្ឋានផាំឃីន នៅកោះពេជ្រ ដែលជាទីតាំងរៀបចំពិធីផងដែរ ទើបអាចដំណើរការទៅបាន ដើម្បីជាប្រយោជន៍ដល់យុវវ័យ និង សង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here