Jimmy បង្អួតឈុតធំ បង្ហាញអ្នកផ្ដាច់សិទ្ធិ តំណាងប្រទេស ជាជនជាតិថៃ

0

ធ្លាប់តែឃើញអ្នកផ្ដាច់សិទ្ធិតំណាងប្រទេសខាងក្រៅៗ គឺជាជនជាតិខ្មែរ ដែលរស់នៅក្រៅស្រុក ប៉ុន្តែផលិតផល Callalilly របស់កញ្ញា Jimmy Meng បែរជាអាចឆក់បានអ្នកទិញសិទ្ធិផ្ដាច់ប្រទេស គឺជាជនជាតិថៃ ដែលត្រូវគេស្គាល់ថា គឺជាម្ចាស់ជំនួញអនឡាញដ៏ល្បីប្រចាំប្រទេសថៃទៅវិញ។

វត្តមាន មកចុះ MOU ប្រកាស BA កាលពីថ្ងៃទី18 កុម្ភៈ ឆ្នាំ2024 នៅខេត្តសមុទ្រសាខនមុននេះ កញ្ញា Jimmy Meng អគ្គនាយិកា Callalilly ក៏បានធ្វើពិធីប្រគល់សិទ្ធិផ្ដាច់ប្រទេស នៅក្នុងប្រទេសថៃជូនដល់លោកស្រី ឃុនហ្វា និង ដៃគូ ជាផ្លូវការផងដែរ។

លោកស្រី ឃុនហ្វា ជាអ្នកជំនួញថៃល្បីឈ្មោះ បានលើកឡើងថា លោកស្រីគឺជាអ្នកលក់ផលិតផលគ្រឿងសម្អាង និង ជាអ្នកធ្វើទីផ្សារអនឡាញជោគជ័យនៅក្នុងប្រទេសថៃ យូរឆ្នាំមកហើយ តែដោយសារតែបានសាកផលិតផល Callalilly និង បានដឹងពីភាពល្បីល្បាញរបស់ផលិតផលមួយនេះ នៅកម្ពុជា ទើបលោកស្រី និង ដៃគូ សុខចិត្តបោះទុនផ្ដាច់សិទ្ធិផលិតផលមួយនេះ នៅក្នុងប្រទឹសថៃ។

ហើយលោកស្រីក៏កាន់តែសប្បាយចិត្តផងដែរ នៅពេលម្ចាស់ប្រេន គឺកញ្ញា Jimmy ហ៊ានចាយទុនជាបន្តបន្ទាប់ក្នុងការពង្រីកទីផ្សារ ដោយបានជ្រើសយកបវរកញ្ញា Miss Grand Samuth Sakhorn ជា BA និង ហ៊ានធ្វើទីផ្សាយផ្សព្វផ្សាយនៅក្នុងប្រទេសថៃនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here