ដាញ់ ម៉ូនីកា មកស្រុកខ្មែរមិនបានប៉ុន្មានថ្ងៃបង្ហាញវីឡាថ្មី

0

មានការងឿងឆ្ងល់ ក្រោយពេលគេស្រាប់តែឃើញ ដាញ់ ម៉ូនីកា មកដល់ស្រុកភ្លាម បានបង្ហោះរូបថត ប៉ុន្មានសន្លឹក ដែលឃើញមានផ្ទះវីឡា មួយយ៉ាងប្រណិតនៅពីក្រោយ។ គេអាចនឹង គិតថា អតីតតារាសម្តែងរូបនេះ ទិញយក ព្រោះ ការមកលេងស្រុកលើកនេះ រយៈពេលខ្លីមិនដល់១ខែឡើយ។ ឯពេលនេះល្មមសមរត់ឯកសារផ្សេងៗ រួចរាល់ហើយប្តីនិងកូនៗ ក៍សប្បាយចិត្តពេលឃើញផ្ទះធំ។

ដាញ់ ម៉ូនីកា បានបណ្ដើរប្ដីនិងដឹកដៃកូនប្រុសស្រីមកដល់ខ្មែរ ជាថ្មីកាលពីថ្ងៃទី១៩ខែ កុម្ភៈ ឆ្នាំ២០២២ ដែលដំណើរលើកនេះត្រូវបាននាងទម្លាយប្រាប់ មិត្តភក្ដិថាមានរយៈពេលខ្លី ហើយ នាងក៍ប្រញ៉ាប់រួសរាន់ ឡើងទៅអូស្រា្ដលីវិញដែរ។ការ មកលេងស្រុកកំណើតយ៉ាងតក់ក្រហល់ របស់ដាញ់ ម៉ូនីកា ជើងនេះត្រូវ បានគេ សន្និដ្ឋានថានាងមកសិក្សារពីការ បើកអាជីវកម្ម ផ្ទាល់ខ្លួនផ្នែកCosmetics  បន្ទាប់ពីនាងបានរកស៊ី លក់អ៊ឺវ៉ាន់តាម Online អស់១រយៈ ពេលមក។

អ្វីដែលគូរឲ្យកត់សម្គាល់ម៉ូលីកា មានផ្ទះវីឡារធំ ស្កឹមស្កៃនៅខ្មែរ ដែលត្រូវ បានគេជឿរថា នាងទិញជូនម្ដាយនិងទុកសម្រាប់ ពេលនាងមកលេងស្រុកដោយស្នាក់ នៅទីនោះមិនចាំ បាច់ទៅ គេងនៅសណ្ឋាគារ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ម៉ូនីកា ត្រូវបានអ្នកគាំទ្រនាងសរសើរ ថា សម្រស់ នៅតែស្រស់ ស្អាតមិនចាស់ទៅតាមវ័យនោះទេ ខណៈដែលទាំងសម្លៀក បំពាក់,ខោ អាវ និងខ្សែក្រវ៉ាត់ជាដើម តារាដែលគេ ស្គាល់ច្បាស់ក្នុងរឿង”ទុំទាវ”រូបនេះគឺ ប្រើប្រាស់សុទ្ធតែ ជា របស់ម៉ាកប្រេនប្រេនទាំងអស់។

យ៉ាងណាតារាកូន២ម៉ូនីកា បានបង្ហាញភាពរីករា យយ៉ាងខ្លាំងនៅពេល ដែល Fan  របស់នាងសរសើរថានៅតែមានសម្រស់ ខណៈដែលថ្មីៗនេះនាងបាន ដើរក ម្សា ន្ដ ជាមួយ មិត្តភក្ដិជិតដិតរួមអាជីពដូចជាកែវ ពេជ្រពិសី និងសារ៉ាយ សក្កណា ជាដើមដែលពួកគេទៅ ញាំ អាហារ រួមគ្នាយ៉ាងសប្បាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here