បទចម្រៀង Original song របស់ Davitra Media កំពុងអង្រួនចិត្ត និង ទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋខ្មែរ

0

បន្ទាប់ពីលេចធ្លោក្នុងបទ “ខ្មែរមានគ្រប់សព្វ” និង បទ”នឹកស្រុក តែមិនអាចទៅបាន” កាន់តែធ្វើអោយគេទទួលស្គាល់ពីផលិតកម្មថ្មីមួយខ្លាំងឡើង។

បទចម្រៀងដ៏ថ្មីសន្លាងទាំងនេះ គឺជាស្នាដៃផលិតដោយផលិតកម្ម ដាវីដ្រា បន្ទាប់ពីផលិតកម្មនេះ បង្ហាញស្ទីឌីយោយក្ស និង បំពាក់ឧបករណ៍ទំនើបអស់ប្រមាណខ្ទង់លានដុល្លារ។ ជាក់ស្ដែងគ្រាន់តែក្នុងបទ “ខ្មែរមានគ្រប់សព្វ” តែមួយ ផលិតកម្មដែលស្ទីឌីយោយក្សមួយនេះ បានបញ្ចូលនូវឧបករណ៍ភ្លេងខ្មែរជាច្រើនឧបករណ៍បញ្ចូលគ្នា ដើម្បីរំលេចនូវគុណតម្លៃក្នុងការផលិតចម្រៀង។ មួយបទនេះ ក៏មានសាច់ភ្លេង និង អត្ថន័យអន្ទងអ្នកគាំទ្រអោយសរសើរពីស្នាដៃដែលបានផលិតឡើងផងដែរ។

មានការងឿងឆ្ងល់ជាច្រើន ថាអ្វីជាកត្តាដែលជំរុញអោយផលិតកម្មថ្មីមួយនេះ បោះទុនដំឡើងស្ទីឌីយោថតដល់ខ្ទង់លានដុល្លារដើម្បីពង្រឹងស្នាដៃ ខណៈដែលសាច់ភ្លេងដែលបានផលិតមួយបទៗ ក៏ត្រូវគេដឹងថាបានចំណាយអស់ច្រើនៗ ហើយប្រមូលផ្ដុំដោយនិពន្ធ និងអ្នកធ្វើភ្លេងល្បីៗ។ បទ “នឹកស្រុកតែមិនអាចទៅបាន” និង បទ”ថែខ្លួនផង ឈប់រំខានហើយ” កំពុងផ្ទុះការគាំទ្រ ក្នុងស្រទាប់មហាជននាពេលនេះ។

ខាក្រោមនេះ គឺបទចម្រៀងខ្លាំងៗរបស់ផលិតកម្មមួយនេះ ដែលកំពុងល្បីនៅក្នុងសង្គមTik Tok និង ហ្វេសប៊ុក: