យក់ ឋិតរដ្ឋា បង្ហាញក្ដីរំភើបពេលទស្សនិកជននៅតែគាំទ្រនាង

0

តារាចម្រៀងអ្នកនាង​ យក់ ឋិតរដ្ឋា ត្រូវបានគេមើលឃើញថា បទចម្រៀងរបស់នាងបានផ្ទុះការគាំទ្រឡើងវិញ បន្ទាប់ពីនាងបានវិលមកកាន់ក្បាលមេក្រូក្នុងអាជីពចម្រៀងជាថ្មីនៅក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានសម្តែងក្តីរំភើបហូរទឹកភ្នែក ក្រោយពេលបានឃើញទស្សនិកជនជាច្រើននៅតែបន្តគាំដល់រូបនាងតាំងពីមុនរហូតមកទល់បច្ចុប្បន្ន។
តារាចម្រៀងរូបនេះបានសម្តែងចេញនូវអារម្មណ៍រភើបរំជួលចិត្ត ក្រោយពីនាងបានអាននូវការខំមិនរបស់ទស្សនិកជន ដែលបានបញ្ចេញមតិរបស់ខ្លួននៅពីក្រោមបទថ្មីរបស់នាងដែលមានចំណងជើងថា​ ស្រឡាញ់បងជាប់ក្លេ ដែលកំពុងផ្ទះលើទីផ្សារ។
យក់ ឋិតរដ្ឋា បានសម្តែងអារម្មណ៏រំភើបតាមរយះសារតាមហ្វេសប៊ុកថា អារម្មណ៍ក្នុងចិត្តនៅពេលនេះ ! ហេតុអីបានជារាល់លេីកដែលខ្ញុំចលមេីលcommet របស់ពួកគាត់ម្តងៗអារម្មណ៍របស់ខ្ញុំចង់ហូរទឹកភ្នែកហេីយអួលដេីមកតែម្នាក់ឯងហេីយក៏មានពេលខ្លះក៏លួចញញឹមតែម្នាក់ឯងដែរ រំភេីប ប៉ុន្តែបែរជាចង់យំទៅវិញ​ និយាយរួមនិយាយអត់ចេញ អរគុណណាស់ហើយក៏មិនដែលគិតទេថាបងប្អូននៅតែគាំទ្រអ្នកចំរៀងម្នាក់នេះ ។
អ្នកនាង យក់ ឋិតរដ្ឋា បានចាប់ឈោងភាពល្បីល្បាញបំផុតតាំងពីជាង២០ឆ្នាំមុន ពោលតាំងពីនាងនៅស្ថិតនៅក្នុងក្រុមEV ក្នុងនោះក៏មានតារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរ។
បទចម្រៀងរបស់នាងជាច្រើនបានទទួលការគាំទ្រពីសំណាក់ទស្សនិកជនតាមរយះផលិតកម្មរស្មីស្ទឹងសង្កែនិងKh promotion ជាដើម។ល។
យ៉ាងណា ក្រោយពីនាងសម្រេចចូលរោងការជាមួយតារាប្រុសរួមក្រុមគឺលោក ឃុំ​​ ប៊ុណ្ណាដែត នោះមក ប្រជាប្រិយភាពរបស់នាងបានធ្លាក់ចុះជាលំដាប់ ខណះពេលដែលនាងស្ទើរតែឃ្លាតឆ្ងាយទាំងស្រុងពីវិស័យសិល្បះចម្រៀងនេះ។
យក់ ឋិតរដ្ឋា បានវិលមករកវិស័យសិល្បះចម្រៀងរបស់នាងវិញនៅក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ​​​ ក្រោយពេលដែលបានសាងគ្រួសារ ដែលរហូតមកដល់បច្ចុប្បន្ននាងមានកូនប្រុសស្រីចំនួន៣នាក់រួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here