កំពូលកីឡាបាល់ទាត់ពិភពលោក David Beckham បោះពាក្យថា «អង្គរជារបស់កម្ពុជា»

0

កំពូលកីឡាករបាល់ទាត់របស់ពិភពលោក David Beckham និង Rude Van Nistelrooy សរសេរលើបណ្ដាញសង្គមថា ” ប្រាសាទអង្គរវត្ត ជារបស់កម្ពុជា។ នេះបើយោងតាមសារដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្តាល់ខ្លួនរបស់តារាបាលទាន់ពិភពលោកទាំងពីរខាងលើ។
សូមរម្លឹកថា អំឡុងពេលកំពូលតារាបាលទាត់ពិភពលោក David Beckham និង លោកRude Van Nistelrooy ធ្វើដំណើរមក ប្រទេសកម្ពុជា ពួកគាត់ក៏បានទៅទស្សនាប្រាសាទអង្គរវត្ដនិងបានសរសេរសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា “ប្រាសាទអង្គរវត្តជារបស់កម្ពុជា ប្រាសាទអង្គរវត្តមានតែនៅកម្ពុជាមួយគត់នៅលើលោកនេះ។
ក្រៅពិនេះពួកគាត់ ថែមទាំងជួយផ្សព្វផ្សាយនៅលើបណ្ដាញសង្គមឲ្យមជ្ឈដ្ឋានពិភពលោកមកទស្សនាប្រាសាទអង្គរវត្តកម្ពុជាឲ្យបានច្រើនថែមទៀតផង៕
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីអំពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យនៃប្រទេសថៃ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រសួងបានប្រមូលព័ត៌មានបឋមមួយចំនួនរួមមាន ៖
១-សំណង់ប្រាសាទនេះជាសំណងមួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបូឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង ។
២-តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាងសង់ប្រសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬបាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ ។
៣-តំណាងអ្នកសម្របសម្រួលនៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើរឲ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមាន។