ភ្ញាក់ផ្អើល កំពូលតារាសម្ដែងថៃ Pancake ឆ្លងជម្ងឺកូវីដ19

0

ពិតជាមានការចាប់ អារម្មណ៍ ជាថ្មីទៀតហើយដែលនៅ ក្នុងចង្កោមតារាថៃ ស្រាប់តែផ្ទុះឡើងនូវ តារាភាពយន្តថៃអ្នកនាងផេនខេក ផ្ទុកមេរោគកូវីដ១៩។ នេះជាដំណឹងរង្គោះរង្គើមួយនៅក្នុងសង្គមថៃ ហើយម្នាក់ៗបានបួងសួង អោយផេនខេកឆាប់ជា នឹងប្រមូលអារម្មណ៍ ល្អៗយកចិត្តទុកដាក់ក្នុងការព្យាបាលឆាប់វិលមករកសភាពដើម។
តារាស្រីរូបនេះបានបង្ហោះពីតារាងការងារមួយរយៈនេះដើម្បីអោយអ្នកដែលបានជាប់ទាក់ទងនិងធ្វើការជាមួយគាត់ទាំងអស់បានដឹង ។ ដំណឹងក៍បន្ថែម អោយហ្វេនៗនៅកម្ពុជា មានការព្រួយបារម្មណ៍ អំពីស្ថានភាពជំងឺដែលកំពុងតែរុករាន។ យ៉ាងណាក៍ តារាថៃដ៍ល្បីនេះ ប្រហែលជាអាចតស៊ូ ជាមួយការព្យាបាលបានហើយ នឹងប្រយុទ្ឋជាមួយជំងឺអោយទាល់តែជា។
ផេនខេក ជាតារាសម្តែងដែលល្បីឈ្មោះនៅប្រទេសថៃ បានគ្រងតំណែងតួសម្តែងសំខាន់ៗជាច្រើនរឿង។ នាងបានមកកាន់ប្រទេសកម្ពុជា ជាញឹកញាប់កន្លងទៅដោយ មានអ្នកគាំទ្រជាច្រើនចូលចិត្តនាង។ តារាមុខស្រស់រូបនេះ ចាត់ទុកប្រទេសកម្ពុជា ជាប្រទេសទី២ ដែលមានវប្បធម៌ប្រពៃណីស្រដៀងគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here