បេប៊ី រង់ចាំវេលាបំបែកទីផ្សារ

0

រយៈពេលច្រើនខែមកហើយ ដែលបេប៊ី បានសម្ងំអាក់ខាន មិនសូវបានពាំនាំការសម្តែងនៅលើឆាកតន្ត្រី ក៍ព្រោះតែវិបត្តិកូវីដ។នាងបាន ប្រកាសឈប់ធ្វើតួនាទីនៅMYTVនិងសុីធីអិន ដោយចាប់យកចម្រៀងមកវាយលុកទីផ្សារ តែទីបំផុតនាងនៅមិនទាន់ក៍បានក្រោយពេលរលក កូវីដហក់មកបន្តបន្ទាប់នោះ។ បេប៊ី ត្រូវរង់ចាំពេលវេលាជាថ្មីដើម្បី បំបែកទីផ្សារ។
បេប៊ី ដែលបោះបង់ចោលអាជីពMCនៅCTNដើម្បីវាយលុកទីផ្សារចម្រៀងនៅថោននោះជាងកន្លះឆ្នាំមកនេះនាងកាន់តែប្រឈមភាពស្ងប់ស្ងាត់ដែលឈានទៅពិបាកក្នុងការស្ដារមុខមាត់ឡើងវិញតែម្ដងព្រោះគ្មានបទល្បីៗឬសកម្មភាពសិល្បៈណាលេចធ្លោរទៀតឡើយ។ដោយឡែកអ្នកស្រីប៊ុន ណារី ម្ដាយបេប៊ី ដែលថាកូនស្រីរបស់គាត់មិនអាចនិយាយពីគម្រោងធ្វើអ្វីបានក្នុងឆ្នាំ២០២០ ព្រោះតែកូវីដ១៩ខូចផែនការណ៍សិល្បៈអស់ហើយទាល់តែនៅឆ្នាំ២០២១ទើបអាចរៀបគិតគូសារជាថ្មីឡើងវិញនោះពេលនេះត្រូវជាប់គាំងជាលើកទី២ព្រោះតែកូវីដផ្ទុះសាជាថ្មីទើបធ្វើឲ្យបេប៊ី ស្ងាត់ជាងតារាចម្រៀងផ្នែកយុវវ័យផ្សេងៗទៀតដូចជានាងរ៉ាប៊ី និងយូរី ជាដើម។
ថ្វីត្បិតតែនាងបេប៊ី មិនទាន់លេចធ្លោក្នុងអាជីពចម្រៀងមែន ប៉ុន្ដែរគេសង្កេតឃើញថាស្រីស្អាតរូបនេះនៅតែមានភាពហ៊ឺហារនិងជិះរថយន្ដទំនើបៗឆ្លាស់ៗគ្នាជាញឹកញាប់ ខណៈដែលកន្លងមកធ្លាប់លេចឭថាតារាថោនរូបនេះមានប្រុស២នាក់តាមស្នេហានោះគឺលោកឧកញ៉ានិងភិបាលខណ្ឌចូលមកព្រមគ្នាតែម្ដង ប៉ុន្ដែរអ្នកស្រីណារី ថាកូនស្រីគាត់កំពុងប្រឈមអត់ប្ដីព្រោះ”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here