យ៉េ យ៉េ ចេញសញ្ញាល្អប្រសើរច្រើន ក្រោយទទួលការព្យាបាលជម្ងឺកូវីដពីក្រុមគ្រូពេទ្យបានមួយរយៈ

0

ដោយឧត្តម៖ ជារឿងមួយសែនសង្វេគ ដែលតារាកំប្លែង យ៉េយ៉េ មិនត្រឹមតែកើតកូវីត១៩តែម្នាក់ឯងនោះទេ សូម្បីសាច់ញាតិបងប្អូន របស់នាង ក៏រកឃើញមានករណី វីរុសមេរោគ កូវីដ១៩ បន្តគ្នាផងដែរ។ អ្វីដែលសំខាន់គឺនាងមានសភាពធ្ងន់ធ្ងរក្រោយពេលកើត ដោយញាំអាហារលែងដឹងរសជាតិ ហិតក្លិនក៏លែងដឹង បាយទឹកមិនបាន ដេកមិនលក់ ហើយក្អកខ្លាំង នៅពេលទៅព្យាបាលដំបូងៗ។ យ៉ាងណាមិញកាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២១ មុននេះ នាងអះអាងថា អាការៈបានល្អប្រសើរហើយ ដោយចាប់ផ្ដើមដឹងក្លិន និង ដឹងរសជាតិជាដើម ហើយសភាពក្អកក៏ថយជាងមុន។

យ៉េ យ៉េ និយាយថា នាងបានសម្រេចចិត្តចូលទៅ សម្រាកព្យាបាលជំងឺកូវីដ បន្ទាប់ពីនាងមាសភាពធ្វើទុក្ខ ហើយទៅធ្វើតេសឃើញវិជ្ជមាន។ នាងគឺជាអ្នកសិល្បៈ ដែលប្រឈមការបាក់ទឹកចិត្តជាងគេដោយសារគ្រួសារសាច់ញាតិ មានកើតជម្ងឺនេះច្រើននាក់។ នាងបានប្រមូល ស្មារតីតាំងចិត្ត តាំងជំហរអោយរឹងមាំ ដើម្បីសម្រាកយកកម្លាំងឆាប់ជា។ នាងក៏បង្ហាញអារម្មណ៍តក់ស្លុត និងបាក់ទឹកចិត្តផងដែរ ក្នុងពេលដែលឃើញសភាព ៊ក្រុមគ្រួសារ បងប្អូននាង ស្រាប់តែផ្ទុកកូវីដ១៩ បន្តៗគ្នា។
យ៉េ យ៉េ បានសរសេររៀបរាប់ថា «វាជារឿងមួយនិកស្មានមិនដល់សម្រាប់ក្រុមគ្រួសារខ្ញុំ ។ មនុស្សខ្ញុំចូលចិត្តធ្វើបុណ្យ ជួយគេ ទាំងខ្លួនជាមនុស្សក្រ ចុះហេតុអីបុណ្យដែលខ្ញុំធ្វើមិនជួយកាបន់ផ្សងរបស់ខ្ញុំវិញខ្លះ ។ បងខ្ញុំ2គ្រួសារ6នាក់ ត្រូវសម្រាកព្យាបាល នៅកោះពេជ្រ មួយគ្រួសារទៀត៤នាក់សម្រាក់ព្យាបាលនៅសាលាជំពូវន្ដ មួយគ្រួសារទៀត៤នាក់នៅបូរីពិភពថ្មីសែនសុខ ឣ្នកផ្ទះខ្ញុំ៤នាក់ទៀត ហេតុឣី ។ ស៊ូៗទាំងឣស់គ្នាឆាប់បានត្រលប់មកផ្ទះយើងរៀងៗខ្លួនវិញណា។ បញ្ជាក់ខ្ញុំមិនដែលបាន ទៅជួបពួកគាត់ទេគាត់ឆ្លងមកពីឣ្នកក្នុងភូមិ»។ យ៉ាងណាមិញការបញ្ជាក់ថា សភាពធ្វើទុក្ខរបស់នាងប្រែមកជាប្រសើរវិញ ក៏ចាត់ទុកថាជាដំណឹងល្អមួយផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here