ជា វិបុល សង្ឃឹមអាចឆ្លងផុតជម្ងឺរកូវីដ ក្រោយធ្វើតេស្តលើកទី2

0

មិនខុសពី គេផ្សេងឡើយ ពិធីករ ជា វិបុលហាក់ មានការព្រួយមិនទាន់ស្រឡះចិត្តនោះទេ នៅពេលកំពុងចាំអ៊ុតលទ្ឋផល តេស្តី៍លើកទី២ ធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុននៅទូរទស្សន៍ហង្សមាស។ លោកដ្បិតតែបារម្មណ៍តែ ក៏សង្ឃឹមថា អាចឆ្លងផុតកងព័ន្ឋទី២នេះបាន។
ជា វិបុលថ្លែងថា លោកមានការព្រួយ ចិត្តខ្លាំងដែរ និងបារម្មណ៍ពេលរង់ចាំលទ្ឋផលតេស្តកូវីដ ដែលបានធ្វើជាលើកទី២។ លោកថា ធ្វើចប់សព្វគ្រប់ហើយតេស្តដំណាក់កាលទី២ នៅកន្លែងធ្វើការ ហើយភរិយាក៏ធ្វើរួចរាល់។ យើងរំពឹងថាឆ្លងផុតទៀតដោយសារ តែយើងសុខភាពល្អ។ម្យ៉ាងក្រោយធ្វើតេស្ត ២ដងរមែងហាត់ប្រាណ ញាំអាហារតាមពេទ្យប្រាប់ជាប្រចាំ។ ស្ងាត់ដំណឹង១ថ្ងៃហើយ ក្រោយពេលតេស្ត នៅរង់ចាំ១ថ្ងៃនេះ(២២ មិនា ឆ្នាំ២០២១)។ យើងនឹងរង់ចាំ តាមដានអោយគ្រប់៤៨ ម៉ោង តាមដាន់សុខភាព ។
បញ្ហា កូវីដ នេះបានក្លាយជារឿងក្តៅ នៅក្នុងសង្គមតារា និងសង្គមទាំងមូល។ បញ្ហាមួយនេះ បានបង្អាក់ការងារខ្លះរបស់ពលរដ្ឋ មិនហ៊ានចេញទៅណា ខណៈខ្លះធ្វើការតាម អន ឡាញ។ ចូរគោរពតាម ការបញ្ជា រាល់ដំណឹងផ្សេងៗ របស់ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ ត្រូវរក្សាគម្លាត និងមានអនាម័យល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here