នាយ ចយ ព្រលយកកាយចេញនូវបញ្ហាគ្រួសារក្រោយសម្ងំលាក់ទុក

0

ភរិយាតារាកំប្លែងនាយ ចយ គឺអ្នកនាង ខ្វាន់ឌី បានបញ្ចេញសារដ៏វែងមួយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយព្រលយចេញនូវបញ្ហាគ្រួសារមួយចំនួនដែលធ្លាប់កើតមានឡើង ។ដោយមិនបញ្ជាក់ពីរឿងរ៉ាវអ្វីដែលបានកើតឡើងឲ្យបានច្បាស់លាស់ ប៉ុន្តែភរិយានាយ ចយ បានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងរង្វង់គ្រួសាររបស់នាង ។
ទំនងជារឿងរ៉ាវនោះបានកើតឡើងចំពោះនាងម្តងជាពីរដង ទើបភរិយានាយ ចយ នាង ខ្វាន់ឌី ដាច់ចិត្តទម្លាយពីការលំបាករបស់ខ្លួនចេញមកក្រៅខ្លះៗ ព្រោះបានលាក់ទុកមកជាយូរ និងឲ្យមហាជនបានដឹងថា គ្រួសាររបស់នាងក៏ដូចជាគ្រួសារផ្សេងៗទៀតដែរគឺតែងតែមានបញ្ហាជាបន្តបន្ទាប់។
ខ្វាន់ឌី បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថា មានតែមនុស្សតែម្នាក់ទេដែរមើលឃើញខ្ញុំល្អក្នុងកែវភ្នែករហូត មិនថាទង្វើនោះល្អរឺអាក្រក់ “នោះគឺម៉ែ” ។
នាងបញ្ជាក់ថា ពេលខ្លះទោះយើងខំនិយាយបកស្រាយអោយអ្នកដ៏ទៃយល់ពីអារម្មណ៍យើងថាហេតុអីបានយើងធ្វើចឹង តែវាមិនអាចព្រោះគេគ្រប់គ្នាបានមើលមកយើងថាយើងជាមនុស្សស្រីដែរអាក្រក់ ចឹងបានថាចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះនាងថា មនុស្សខ្ញុំជាមនុស្សមានហេតុផល គោរពពាក្យសម្តី ហើយខ្ញុំមិនចូលចិត្ត ពាក្យកុហក់ ហើយមុននឹងខ្ញុំធ្វើខ្ញុំបានប្រាប់មុនច្បាស់ណាស់ ថាមិចៗ .”ហើយទាល់តែនាក់និយាយនឹងជាខ្ញុំ រឺជួបដូចខ្ញុំនោះនាក់នឹងយល់ច្បាស់” មានរឿងអីក៏លាក់ទុក មិនហ៊ាននិយាយរឺបញ្ចេញអោយនាក់ណាដឹងលាក់យូរៗទៅចង់ឆ្គួត ចង់ស្ទះស្លាប់ ទើបបញ្ចេញខ្លះអោយវាធូរ តែពេលខ្ញុំបញ្ចេញហើយខ្ញុំក៏ទទួលបានពាក្យ”អីតិចផុសៗ.យករឿងគ្រួសារមកផុសអត់ចេះខ្មាសគេ.អត់ចេះទុកមុខអោយគ្នា.ពីរមាត់អ្នកដែរនៅជុំវិញខ្លួនខ្ញុំ តែមានដែរសំលឹងមើលកំហុសរបស់បុគ្គលនឹងខ្លះអត់ ព្រោះតែគ្មាននាក់ឃើញកំហុសនោះទើបបានជាម្នាក់ៗមកវាយប្រហារថាខ្ញុំជាមនុស្សអាក្រក់ ហើយខ្ញុំក៏មិនចង់អោយនរណាថាខ្ញុំល្អដែរ តែមុននឹងវាយប្រហារខ្ញុំសុំនាក់ដឹងរឿងនឹងមូលហេតុអោយច្បាស់សិន
បើតាមនាង ខ្វាន់ឌី ព្រោះតែពាក្យថា ខ្មាស ទុកមុខទើបមិនធ្វើ ហើយលើកលែងរាប់រយរាប់ពាន់ដង ឡើងមនុស្សបានចិត្តបានដៃ។
នាងថា ខ្ញុំមិនខឹងនឹងនរណាម្នាក់ដែរនិយាយថាអោយខ្ញុំទេ មានតែលើកម្រាមដៃ10សំពះអរគុណដែរបាននិយាយ បានថាអោយខ្ញុំ គ្រួសារណាក៏ដូចគ្រួសារណាដែរ ឃើញតែផ្អែមល្ហែមៗ តែមិនប្រាកដថា មិនចេះឈ្លោះគ្នាឯណា .ត្រូវអត់ ចឹងគួរព្យាយាមយល់តិចទៅ។ហឺុយ !និយាយរួមទោះខ្ញុំខំនិយាយបកស្រាយតរទៀតក៏អត់ប្រយោជន៍ ព្រោះខ្ញុំបានក្លាយជាមនុស្សអាក្រក់ក្នុងកែវភ្នែកនាក់គ្រប់គ្នាទៅហើយ (អ្នកមិនមែនជាខ្ញុំអ្នកនៅតែមិនយល់)មានតែបងៗស្រីៗទើបយល់។
ជាការកត់សម្គាល់ពាក់ព័ន្ធបញ្ហាខាងលើនេះកោះសន្តិភាពនៅមិនទាន់អាចទាក់ទងសុំការបកស្រាយបន្ថែមពីអ្នកនាង ខ្វាន់ឌី បាននៅឡើយទេ គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here