ឡេង ណាវ៉ាត្រា ផ្ដល់អំណោយជាង១០ម៉ឺនដុល្លារ ចាក់បេតុងផ្លូវមួយខ្សែ

0

មិនត្រឹមតែបានចែករំលែកថវិកាបរិច្ចាគជួយសង្គម ដូចជាចែកអំណោយជូនចាស់ៗ កុមារកំព្រា និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមកប៉ុណ្ណោះទេ ម្ចាស់ផលិតកម្ម Galaxy ដែលបានវិវត្តន៍ខ្លួនក្លាយជាឧកញ៉ាវ័យក្មេងក្រោយជោគជ័យក្នុងជំនួញដីធ្លី លោក ឡេង ណាវ៉ាត្រា ក៏ទើបតែត្រូវបានគេបង្ហោះថាបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរហូតដល់ជាង១០ម៉ឺនដុល្លារ ចាក់បេតុងសង់ផ្លូវមួយខ្សែក្នុងសង្កាត់ចោមចៅផងដែរ។

នេះជាការរួមចំណែកជួយដល់សង្គមគួរអោយសរសើរមួយសរសើរ បើធៀបតារាសិល្បៈមួយចំនួនផ្សេងទៀត ដែលបានក្លាយខ្លួនជាអ្នកសំបូរទ្រព្យក្រោយល្បីក្នុងសិល្បៈដូចគ្នា ហើយបានត្រឹមតែរស់នៅដាច់ឆ្ងាយពីសង្គម និងសប្បុរសនោះ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការចែកចាយគួរអោយចាប់អារម្មណ៍ ជុំវិញសកម្មភាពសង់ផ្លូវបេតុងរបស់លោក ឡេង ណាវ៉ាត្រា ជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចោមចៅ ដោយលោកបានចុះទៅត្រួតពិនិត្យមើលដោយផ្ទាល់នោះផង ដោយមិនគ្រាន់តែផ្ដល់ថវិកាហើយមិនបានអើពើនូវកម្លាំងនោះឡើយ។ សកម្មភាពរបស់លោកត្រូវបានគេផុសបង្ហោះ អមដោយការសរសើរ ខណៈដែលការចំណាយក្នុងការសង់ផ្លូវទាំងស្រុង មិនមានការការតម្រូវអោយពលរដ្ឋជួយចេញ៥០ភាគរយ ឬមិនមានការជួយឧបត្ថម្ភពីភាគីណាឡើយ។

លោកបានថ្លែងក្នុងវីដេអូLive ដោយក្រុមអ្នកចុះសាកសួរថា ជាថវិការបស់ខ្លួនទាំងស្រុង បន្ទាប់ពីលោកទទួលបានសំណូមពរពីពលរដ្ឋនៅក្នុងតំបន់នោះ ហើយយល់ថាមានការធ្វើបុណ្យសង់ផ្លូវ ទើបធ្វើអោយលោកកាន់តែបានបុណ្យច្រើន ដូចពាក្យឳវាទរបស់ព្រះពុទ្ធបរមគ្រូ។

លោក ឡេង ណាវ៉ាត្រា បញ្ជាក់បន្ថែមថា ហេតុផលដែលលោកសម្រេចចិត្តចំណាយប្រាក់ផ្ទាល់ខ្លួនរង្វង់មួយសែនដុល្លារកសាងផ្លូវនោះ គឺដើម្បីអោយបានផ្លូវស្អាត និងដើម្បីអោយពលរដ្ឋដែលជួបការលំបាកក្នុងពេលភ្លៀងធា្លក់ងាយស្រួលធ្វើដំណើរប៉ុណ្ណោះ ស្របគ្នាដែលលោកក៏តែងធ្លាប់បានតាំងចិត្តកាលពីពេលនៅខ្សត់ថា បើលោកមានលុយនោះលោកនឹងសង់ផ្លូវអោយពលរដ្ឋបានឆ្លើងកាត់អោយបានច្រើនតាមតែអាចធ្វើបាន ដើម្បីអោយបានបុណ្យច្រើនទៅថ្ងៃមុខ។

លោកថាខ្លួននឹងបន្តសាងកុសលពាក់ព័ន្ធនឹងការធ្វើទាន សង់វិហារ និងធ្វើផ្លូវបែបនេះអោយបានច្រើនខ្សែបន្ថែមទៀត ដើម្បីជាការរួមចំណែកជួយសង្គមផង និងបានបុណ្យអោយច្រើនៗផង ដើម្បីជាការសន្សំកេរ្តិ៍ឈ្មោះទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here