ទីផ្សារស្រុតចុះ តារាជើងចាស់ ណូយ វណ្ណេត ងាកមកលក់តុក្កតា តាមអនឡាញ

0
- Advertisement Banner -

ពិតជានឹកស្មាន មិនដល់នោះឡើយដែលគេ ស្រាប់តែបានឃើញវត្តមាន តារាចម្រៀងជើងចាស់ ប្រកបដោយភាពខ្ទរខ្ទារទាំង ក្នុងនិងក្រៅស្រុក លោក ណូយ វណ្ណេត លេចមុខមាត់ថ្មីនៅលើវិស័យអន ឡាញ ដោយលោកប្រឹងរកលុយនៅក្នុងវិធីថ្មីនេះ។ ក្នុង១ថ្ងៃៗគេឃើញលោក ចេញមុខ Live video លក់របស់របរ តាមអនឡាញ យ៉ាងសកម្មដោយមិនខ្វល់អ្នកណាសើចយំ ដោយលើកតុក្កតាមួយដាក់តុក្កតាមួយ ស្ទើរអ្នកខ្លះមិនជឿថានេះ គឺតារាចម្រៀង ដែលធ្លាប់ជើងជាតារាតំណាងប្រទេស។

បើទោះជា មានការយល់ឃើញ បែបណា ប៉ុន្តែ អាជីពមួយនេះ រុញអោយ លោក ណូយ វណ្ណេត ហាក់រីករាយអ្វីដែល លោកបានបំពេញ តាមកម្លាំងប្រាជ្ញាដែលមាន។ វាក្លាយជារឿងទូទៅរួចទៅហើយ ដែលតារាល្បីៗជាច្រើន បានងាកទៅធ្វើការលក់ផលិតផល របស់របរផ្សេងៗ លើប្រព័ន្ឋអន ឡាញ។ ដោយសារនោះជាឱកាសហើយគេ កំពុងពេញនិយម ខណៈពឹងលើអាជីពសិល្បៈ តែមួយមុខគឺ មិនអាចទប់ទល់ឈ្នះ។ ស្របពេលកន្លងទៅ សម័យកូវីដវាយលុក ផងនោះ បានបង្កអោយ តារាច្រើននាក់មកហើយ ស្ទើរតែដាច់បាយដាច់ទឹក។ដូចនេះ គ្មានអ្វីដែលត្រូវខ្មាស់អៀន គ្រាន់តែប្រឹងដើម្បីក្រពះនោះ។
យ៉ាងណាមិញ នាពេលលោកចេញមុខ នៅលើអនឡាញ ឃើញថា ហ្វេនៗ អ្នកគាំទ្រហាក់ជួយគាំទ្រដោយ ខ្លះបានទម្លាក់លេខជួយជាវ ជាបន្តបន្ទាប់។ធ្វើអោយលោកហាក់មាន កម្លាំងចិត្តពេលដែលឃើញ មហាជន ពេញចិត្ត។បើនិយាយពីចម្រៀងវិញយូរៗ ម្តអឃើញលោក វណ្ណេតចេញបទបែបបុណ្យទាន ប្រចាំអោយផលិតកម្មហង្សមាស ដែលអោយតម្លៃលោកចាត់ទុកថាជាតារាមានប្រវត្តិការងារជាមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here