អ៊ុន សិទ្ធា សម្ភោធខុនដូថ្មី ថ្ងៃខួបកំណើត

0

កាលពីថ្ងៃទី៦ មករា ឆ្នាំ២០២១ តារាសម្ដែង លោក អ៊ុន សិទ្ធា ត្រូវបានគេឃើញរៀបចំពិធីជប់លៀង អមដោយពិធីឡើងខុនដូរថ្មី ប្រកបដោយភាពសប្បាយរីករាយ។ នៅក្នុងពិធីនោះលោកបានប្រកាសថាខ្លួនមានវ័យ38ឆ្នាំហើយ។

ពិធីជប់លៀងខ្នាតតូច ដែលបានធ្វើឡើងនៅខុនដូស្ថិតនៅម្ដុំអង់តែនទួលគោកនោះ ក៏មានតារាសិល្បៈ និង ក្រុមការងារ ផ្ទះតារា ធីវី ទៅ Surprise ខួបកំណើតដល់ខុនដូផងដែរ។ ដ្បិតថាមិនបានធ្វើអ្វីធំដុំ តែលោកក៏ចាត់ទុកថាគឺជារឿងសប្បាយចិត្តខុសពីរាល់ឆ្នាំផងដែរ ដោយសារតែក្នុងឆ្នាំនេះ គឺមានអ្នកមកSurprise ច្រើននាក់គួរសមដល់បន្ទប់ ហើយក៏ជាឆ្នាំដែលលោកទទួលបានខុនដូថ្មី ជាលក្ខណៈឯករាជ្យ។ ជាមួយនឹងការបង្ហើបនេះ ធ្វើអោយហ្វេនៗសរសើរលោកមិនតិចទេ ដែលលោកមានវ័យសាមក្រាស់ទៅហើយ ប៉ុន្តែសម្រាប់សម្រស់គឺនៅតែស្រស់សង្ហារ។ លោក អ៊ុន សិទ្ធា ក៏បានប្រកាសថានោះគឺដោយសារតែលោកហាត់ប្រាណជាប់លាប់ និង មិនសូវប្រព្រឹត្តិគ្រឿងស្រវឹង ដែលនាំអោយប៉ះពាល់ដល់សុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here