កាលពីថ្ងៃទី26 ធ្នូ ឆ្នាំ2020 តំណាងក្រុមហ៊ុនតែបៃតងថេនសៃយូឈិ ខេមបូឌា និង សមាជិកក្រុមជាច្រើននាក់ បានរួមគ្នាដើម្បីការងារសង្គម ដោយមានអ្នកចូលរួម15នាក់ មកពីខេត្តសៀមរាប នាំយកអំណោយជាសម្ភារៈសិក្សា សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគមាន មី ត្រីខ ព្រមទាំងស័ង្កសីសម្រាប់សាងសង់សាលារោងដោល ជូនដល់សិស្ស និងបងប្អូនជនក្រីក្រនៅក្នុងតំបន់ អូរអម្ពុកមានជ័យ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ អ្នកទទួលអំណោយនៅក្នុងថ្ងៃនោះមានចំនួន 200នាក់ ដែលភាគច្រើនគឺសុទ្ធតែជនជាតិដើមភាគតិច កួយ ព្នង ជាដើម…។ ជំនួយទាំងអស់នេះគឺបានមកពីសប្បុរសជននានា ម្ចាស់សហការឧបត្ថម្ភទាំងអស់ តាមរយៈក្រុម រួមគ្នាដើម្បីការងារសង្គម ដោយនេះមិនមែនជាការងារសង្គមលើកដំបូងរបស់ក្រុមការងារថេនសៃយូឈិនោះទេ គឺមានជាច្រើនលើកមកហើយ ជាពិសេសនៅពេលក្រុមហ៊ុនចុះប្រគល់រង្វាន់ជូនដល់តិថិជនម្ដងៗ៕
















