ស៊ុន ស្រីពេជ្រ ដាច់ចិត្តទម្លាយអារម្មណ៍ពិត

0

ហ្វេនៗកម្របានឃើញ ស៊ុន ស្រីពេជ្រ បង្ហោះសាឡើងបញ្ចេញអារម្មណ៍ពិត នៅពេលដែលនាងជួបរឿងប្រេះឆា ជីវិតប្តីប្រពន្ឋកស្ងាត់ៗនាពេលថ្មីៗនេះ។ នាង បានសម្រេចចិត្តលាតត្រដាងខ្លះៗដែលកម្របានឃើញ ការបង្ហោះឬបកស្រាយណាមួយ។ នេះជាការបង្ហោះឃ្លាកម្សត់ហើយហ្វេនៗ របស់នាងជាច្រើនបានសម្តែងនូវភាពអាណិតនាងជាពន់ពេក។
តារាចម្រៀងអ្នកនាង ស៊ុន ស្រីពេជ្រ​​ បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន​​​​ ពាក់ព័ន្ធបញ្ហាបែកបាក់គ្រួសារ បន្ទាប់ពីនាងបានពើបប្រទះនូវរឿងរ៉ាងដ៏ជូរចត់មួយនេះ។ នេះចាត់ទុកជាលើកទីមួយហើយ​​​ដែល​​ ស៊ុន​​​​ ស្រីពេជ្រ ហ៊ានបញ្ចេញនូវមូលហេតុផ្ទាល់ខ្លួនពាក់ព័ន្ធបញ្ហាបែកបាក់គ្រួសារ​ ខណៈពេលដែលចំណងអាពាហ៍ពិពាហ៍របស់នាងបានដើរដល់ផ្លូវបំបែកយ៉ាងស្ងៀមស្ងាត់បំផុត។
ជាមួយនឹងការចាប់អារម្មណ៍ព័ត៌មានស្រដៀងគ្នានៃការែងលះរបស់ឧកញ៉ាល្បីឈ្មោះមួយរូប​​ ស៊ុន​ ស្រីពេជ្រ​ ក៏បានភ្ជាប់សារថា​ បើជីវិតគូររស់នៅមិនចុះសម្រុងគ្នាក៏បែកគ្នាទៅ ដើរផ្លូវរៀងខ្លួនវាប្រសើរសំរាប់មនុស្សទាំងសងខាង។ នាងបញ្ជាក់ថា អស់អារម្មណ៍ គ្មានន័យ រូបភាពពិតៗមិនមែនជាការ drama។ អ្នកដឹងនិងជួបទើបយល់អារម្មណ៍មួយនេះ បែកគ្នាហើយអ្វីៗក៏ចប់អស់ភាពកង្វល់ ក្រៅពីជីវភាពលទ្ធភាពចឹញ្ចឹមនិងញញឹមដើម្បីកូនៗ ។
ជាការកត់សម្គាល់ចំណងស្នេហ៍ជាប្តីប្រពន្ធរបស់តារាចម្រៀងនាង ស៊ុ​ន ស្រីពេជ្រ​​ បានដើរមកដល់ផ្លូបំបែក​ បន្ទាប់ពីបានរួមរស់ជាមួយគ្នាទទួលបានចំណងដៃកូន២នាក់។ ស៊ុន​​ ស្រីពេជ្រ​ មិនបានបញ្ចេញអោយមហាជនបានដឹងជាសាធារណះនោះឡើយ​ ពោលនាងបានលាក់បញ្ហាមួយនេះយ៉ាងស្ងៀមស្ងាត់បំផុត។
រឿរ៉ាងនៃការបែកបាក់គ្រួសាររបស់នាងត្រូវបានគេចាប់អារម្មណ៍​​ ក្រោយពេលដែលនាងបានសម្រាលកូនទី២ដែរពេលនោះគេសង្កេតឃើញមិនមានវត្តមានស្វាមីនាងនៅជិតនោះឡើយ។
ចំណុចនេះគេជឿជាក់ថា​​​ ស៊ុន​ ស្រីពេជ្រ​ ទំនងជាមានបញ្ហាជាមួយស្វាមីឫអាចមានការលែងលះគ្នាកើតឡើងទើបនាងសម្រាលកូនដោយគ្មានស្វាមីនាពេលនេះ។
បើនិយាយពីសិល្បៈ ចម្រៀងនៅក្នុងផលិតកម្មថោនវិញ នូវបន្តមិនទាន់ឃើញបទចម្រៀងថ្មីៗណាដែលសុន ស្រីពេជ្រមាននោះទេ។នាងស្ងាត់ទាំងចម្រៀង អភ័ព្ទរឿងស្នេហា មានតែការពង្រឹងគោលជំហរដើម្បីបោះជំហានទៅមុខដើម្បីកូន។

LEAVE A REPLY

Please enter your comment!
Please enter your name here