បរាជ័យស្នេហ៍ សាឡាត់ ស្រីឡាង ចង់នៅម្នាក់ឯង

0

ស្ទើរមិនគួរអោយជឿថាភាពផ្អែមល្ហែមដែលសាឡាត់ស្រីឡាង បាបង្កើតឡើងពេលនេះបានដល់ភាពតោះតើយ។បរាជ័យស្នេហាមួយនេះជម្រុយអោយ រូបនាងឆ្អែកចិត្ត រហូតចងនៅតស៊ូជីវិតតែម្នាក់ឯង។មិនដឹងថាតើមានកត្តាជម្រុយអ្វីខ្លះដែលបានរុញអោយនាងបែកស្នេហ៍យ៉ាងរហ័ស។

សាឡាត់ ស្រីឡាង ត្រូវបានគេដឹងថា មួយរយះចុងក្រោយនេះនាងបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយនឹងបុរសដែលដាក់រហ័សនាមថា យុវជនសម្រាម យ៉ាងបើកចំហរ ប៉ុន្តែចំណងស្នេហ៍មួយនេះបានផ្តាច់ទៅមុខ ដោយនាងមិនបានបញ្ជាក់មូលហេតុច្បាស់លាស់។តារាសម្តែងវ័យក្មេងនាង សាឡាត់ ស្រឡាង បានប្រកាសជាសាធារណៈថា ពេលនេះនាងនឹងសម្រេចចិត្តយកការរស់នៅម្នាក់ឯងសម្រាប់ក្តីសុខរបស់នាងបន្ទាប់ពីនាងបានជួបស្នេហ៍ខកបំណង។

សាឡាត់ ស្រីឡាង តែងតែបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមជាបន្តបន្ទាប់ បញ្ជាក់ពីភាពឯកា និងការខូចចិត្ត រួមទាំងសារលើកទឹកចិត្តសម្រាប់ខ្លួនឯងផងដែរ។ជាថ្មីម្តងទៀត តារារូបនេះក៏បានបញ្ចេញសារដ៏បន្ថែមទៀត ដោយនៅក្នុងនោះនាងក៏បានប្រកាសយ៉ាងក្តែងៗថា នាងសម្រេចយកផ្លូវរស់នៅម្នាក់ ដែលនោះជាក្តីសុខបំផុតសម្រាប់រូបនាង។
សាឡាត់ ស្រឡាង បានសសេរបង្ហោះយ៉ាងដូច្នេះថា Unlock នៅពេលដែលអ្នក Block បេះដូងរបស់អ្នកគឺវាប្រាកដជាឈឺ ហេីយវាកាន់តែឈឺនៅពេលដែលអ្នក Unblock វិញហើយអ្វីគ្រប់យ៉ាងមិនបានដូចចិត្តគិតទុក ទោះបានត្រៀមខ្លួនមុនក៏ដោយ។ នាងបញ្ជាក់ថា ប្រាកដជាសួរខ្លួនឯងថាឈឺអត់សួរទាំងទឹកភ្នែក សួរថាការរងទុកដែលបានទទួលវាឈឺរឺមួយក៏អត់ គ្រប់យ៉ាងយើងត្រៀមខ្លួនតែប្រាកដជាមិនបានត្រៀមទឹកភ្នែកទេមែនអត់។ នាងថា មនុស្សដែលបែកគ្នាហើយអារម្មណ៍ដែលវិលត្រលប់រកគ្នាវិញគឺបាត់ស្ទើរអស់ 50%សល់តែ 35%បន្តឫបញ្ចប់។ ជ្រើសខ្លួនឯងជ្រើសយកស្នាមញញឹមឫទឹកភ្នែកមនុស្សដែរយកពេលទៅឈឺចាប់នឹងរឿងស្នេហាមានច្រើនរួមទាំងខ្ញុំ ស្នាមញញឹមក៏ទទួលបានពីវា ភាពឈឺចាប់ក៏ទទួលបានពីវា បាត់បង់ស្ទើគ្រប់យ៉ាងក៏ដោយសារតែវា ពេលខ្លះក្លាយជាមនុស្សឆេវឆាវក៏ដោយសារតែវា គ្រប់គ្រងខ្លួនឯងលែងជាប់ក៏ដោយសារតែវា។ Okអ្នកនឹងខ្ញុំយើងបកទៅសួរខ្លួនឯងវិញថាគិតបែបណា?????កុំអោយវាបាំងមុខយើងពេលខ្លះដោយសារតែរឿងនឹងមួយយើងអាចនឹងបាត់បង់ក្ដីស្រមៃនឹងឆន្ទ:យើងបន្តដំណើរទៅមុខ។ តោះម្នាក់ឯងសប្បាយៗមិនស្លាប់ទេ……ប្រាប់ខ្លួនអ្នកថាខ្ញុំមានក្ដីសុខនឹងជិវិតម្នាក់ឯង ពេលនេះខ្ញំនឹងទទួលយកការរស់នៅម្នាក់ឯង…. ។

LEAVE A REPLY

Please enter your comment!
Please enter your name here