ម៉ែន អម្រុងរត្ន័ ច្នៃម៉ូដពីបាតដៃទទេររហូតបានពាន

0

តារាសម្តែង និង ម៉ូដែល ម៉ែន អម្រុងរត្ន័ ជាសមាជិកគ្រួសារតារាកម្ពុជា ដែរនោះបានសាងភាពភ្ញាក់ផ្អើលក្រោយពេលច្នៃម៉ូដទៅប្រកួតកម្មវិធី Miss Grand Cambodia 2020ហើយឈ្នះពាន១។លោកបានពាំនាំឈុតប្រពៃណី តំណាងជាតិ៦ខេត្តហើយបានឈ្នះពាន១ឈុតតំណាងខេត្តកំពង់ឆ្នាំង។

យ៉ាងណា លោក អម្រុងរត្ន័ មិនមានលទ្ឋភាពពេញដៃនោះទេនៅពេលដែល លោកមិនសូវសម្បូរថវិកា យកមកច្នៃអោយពេញមុខ។ យ៉ាងណាសេចក្តីព្យាយាមរបស់លោកបានសម្រេចគោលបំណង ដោយលោកបានសាងឈ្មោះលេចធ្លោនៃ ព្រឹត្តិការណ៍ប្រកួតបវរកញ្ញានោះ។ លោកបានធ្វើអោយមនុស្សមួយចំនួន និង អ្នកធ្លាប់សុំពឹងពាក់ភ្លឺភ្នែកតាមរយៈការបង្ហាញយ៉ាងល្អនៅលើឆាកធំកន្លងទៅនោះ។ យ៉ាងណាលោក អម្រុងរត្ន័ នឹងយកជំនាញដែលចេះចាំនោះទៅបណ្តុះបណ្តាលធនធានក្រោយៗ ដើម្បីអោយចេះដឹងលើការច្នៃម៉ូដបង្អួតឆាកអន្តរជាតិទោះមានកម្រិតក៏ដោយក៏ជាឆន្ទៈ។

ចំណោមទាំង៦ឈុតមាន កំពង់ឆ្នាំង ឈុត អភយមុទ្រាទេវី ដកស្រង់ចេញពី បដិមាសម័យលង្វែក ដែលមានប្រភពមកពីខេត្តកំពង់ឆ្នាំង។ កោះកុង ឈុត មនីមេខលា ដកស្រង់ចេញពីរបាំបុរាណខ្មែរ គំនូរបុរាណខ្មែរ រាមឥសូ មនីមេខឡា និងរឿងនិទានខ្មែរ ដើមកំណើតផ្គររន្ទះ មេខលាជាទេវតារក្សា លើផ្ទៃសមុទ្រ។ កំពង់ស្ពឺ ឈុតធីតារែកទឹកត្នោត ដកស្រង់ចេញពីរូបសំណាក់តារែកទឹកត្នោត ស្ថិតក្នុងរង្វង់មូលក្រុងច្បាម។ ប៉ៃលិន ឈុតអប្សមរកត ដកស្រង់រង្វង់មូលត្បូងទទឹម ស្ថិតក្នុងខេត្តប៉ៃលិន។ ខេត្តកែប ឈុត ស្រីសសាគរនីរតី ដកស្រងចេញពីរូបស្រីស នៅពយមាត់ឆ្នេរសមុទ្រកែប។ ពោធិសាត់ ឈុតរាជនីក្ងោក ពោធិសាត់ ដកស្រង់ចេញពីរបាំក្ងោកពោធិសាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here