អម្ពរ ទេវី លាតត្រដាងបេះដូងទៅកាន់ស្វាមី

0

អតីតកំពូលតារាសម្តែង អ្នកនាង អម្ពរ ទេវី បានចាកចេញទៅរស់នៅប្រទេសអាមេរិកច្រើនឆ្នាំមកហើយ ក្រោយពីបានភពប្រសព្វ ជាមួយស្នេហាថ្មី។ អ្នកនាងទទួល បានចំណងស្នេហ៍ផ្អែមល្ហែម រហូតធ្វើអោយ ស្នេហាមួយនេះ យល់ចិត្តគ្នាយ៉ាងជ្រៅ។ ថ្ងៃកំណើត របស់ស្វាមី កាលពីពេលថ្មីៗ អ្នកនាង អម្ពរ ទេវី បានចេញសារ ផ្ទាល់ខ្លួន ទៅកាន់ស្វាមី បន្ថែមពីលើសកម្មភាពផ្អែមល្ហែមជាមួយស្វាមី ដែលអ្នកនាងតែងតែបង្ហាញ។
នៅក្នុងសំណេរលើបណ្តាញសង្គមហ្វេសបុក អ្នកនាង អម្ពរ ទេវី លើកឡើងថា«Happy birthday to my be loved Husband ❤️ រីករាយថ្ងៃរំលឹកខួបកំណើត ស្វាមីជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃពិសេសរបស់បង អូនសូមបួងសួងជូនពរដល់បង សូមមានសុខភាពល្អ អាយុយុឺនយូរអស់កាលអង្វែង និងសម្រេច ជោគជយ័ ទទួល លាភហូរចូលរាល់គ្រប់ការងាររបស់បង ថ្ងៃនេះ ភរិយារបស់បងចង់ប្រាប់បងថា៖ បងជាបុរស់គួរអោយស្រលាញ់ ជាឧត្តមស្វាមី ជាឪពុកល្អ រស់នៅជាមួយបងអូននិងកូនសប្បាយ និងមានភាពកក់ក្ដៅ!! សូមអរគុណដែលបងមើលថែរអូននិងកូន និងអ្នកម្ដាយអូន ប្រកបដោយសេចក្ដីសុខ I love you so much ❤️ Happiest of birthdays my love.»។
គួរបញ្ជាក់ផងដែរថា តារាភាពយន្ត អម្ពរ ទេវី នៅតែស្ថិត ក្នុងដួងចិត្ត មហាជនខ្មែរទាំងអស់គ្រប់ទិសទី។ បើទោះបីជា អ្នកនាង ខកខានសម្តែង ក៏មហាជននឹករលឹក និង ចង់ទស្សនាការសម្តែងដដែល។ ប៉ុន្មានជាង១ឆ្នាំមុន អ្នកនាងបាន វិលមកសម្តែងភាពយន្តភាគ និងដុំ បានប៉ុន្មានរឿង ឆ្លើយតបការចង់ឃើញរបស់បណ្តាអ្នកគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here