ទទួលមរណភាពទាំងស្រស់ៗ នាយ សានម៉ៅ

0

ទើបតែមានដំណឹងថា បានវះកាត់បំពង់ក និយាយមិនរួច បានប៉ុន្មានថ្ងៃសោះ តារាកំប្លែង នាយសានម៉ៅ ដែលមានឈ្មោះថា ធូ ចំរ៉ុង បានធ្វើអោយមានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៑ុក ដោយសារតែមានដំណឹងថា លោកបានទទួលមរណភាព កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ តុលា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យអ៑ូប៑ុនប្រទេសថៃ ក្រោយបញ្ជូនយកទៅសង្គ្រោះ។

សពរបស់លោក ត្រូវបានដឹកមកតម្កល់ធ្វើបុណ្យនៅផ្ទះព្រែកប្រា ខណៈដែលដំណឹងមរណភាពរបស់លោក ធ្វើអោយមនុស្សភាគច្រើនមិនចង់ជឿត្រចៀកនោះទេ ដោយសារតែស្រស់ៗពេក។ មរណភាពរបស់លោក គឺជាការបាត់បង់វិរៈសិល្បករដ៏ឆ្នើមមួយរូប ដែលធ្វើអោយអ្នកគាំទ្រលោកភាគច្រើនក្ដុកក្ដួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here