ពិធីករ PNN អឿង សុខស៊ីណារ៉ា ប្រកាសពង្រឹងអាជីព

0

លោក អឿង សុខស៊ីណារ៉ា ដែលត្រូវគេស្គាល់ថាជាពិធីករនៅ PNN ក្នុងកម្មវិធីព័ត៍មានសិល្បៈកម្សាន្ត បានបង្ហាញពីការតាំងចិត្តយ៉ាងខ្លាំងថាលោកនឹងខិតខំប្រឹងប្រែងពង្រីកកេរ្តិ៍ឈ្មោះឲ្យអស់លទ្ធភាព ទាន់ពេលមានឱកាសនៅក្នុងពេលនេះ។ លោកក៏ប្រកាសនឹងចូលរួមសកម្មភាពសង្គមនានា ដើម្បីប្រជាប្រិយភាពផងដែរ។

លោក អឿង សុខស៊ីណារ៉ា បញ្ជាក់ថា លោកសប្បាយរីករាយយ៉ាងខ្លាំងដែលមានបានក្លាយជា MC របស់ PNN ។ បើទោះជាកម្មវិធីដែលលោកចេញមុខមិនទាន់អាចជួយឲ្យលោកក្លាយជាតារាល្បីខ្ទរខ្ទារ តែក៏ជួយឲ្យលោកទទួលបានការចាប់អារម្មណ៍តាំងពីបានទទួលឱកាសផងដែរ។ ពិធីករដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក business នៅ CAMIU រូបនេះបន្ថែមថា លោកនឹងពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អ ដើម្បីក្លាយជាពិធីករអាជីពម្នាក់នាពេលដ៏ខ្លី ដោយសារតែលោកយល់ថា នោះគឺអាជីពដែលលោកស្រលាញ់បំផុត។ ស្ថិតក្នុងវ័យ ២៦ឆ្នាំ លោកអះអាងថាខ្លួនចង់បានទីផ្សារផ្នែកថតស្ប៉ត និងភាពយន្តឲ្យបានកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា លោក រឿង សុខស៊ីណារ៉ា កំពុងកាន់កម្មវិធី២នៅ PNN គឺកម្មវិធីព័ត៌មានជីវិតកម្សាន្តរបស់ PNN ផ្សាយរៀងរាល់ថ្ងៃពីចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៧ដល់ម៉ោង ៧និង៥០នាទីយប់ និងទី២កម្មវិធីសិល្បៈ កម្សាន្តផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១១ ដល់ម៉ោង ១១ និង៣០នាទីថ្ងៃត្រង់។ តារារូបនេះក៏កំពុងសិក្សាភាសាអង់គ្លេស និងភាសាថៃ ដើម្បីជួយបង្កើតចំណេះដឹង និងតម្រូវការទីផ្សារផ្នែកពិធីករ។

LEAVE A REPLY

Please enter your comment!
Please enter your name here