Rith Omega កាក់កបខ្លាំង

0

តាំងពីបើកឆាកឆ្នាំ២០១៩មក គេកត់សម្គាល់ថា អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន ដូចជាកាក់កបយ៉ាងខ្លាំង ដោយសារតែលោកក្រៅពីមានស្នាដៃដឹកនាំសាច់រឿងក្នុងបទចម្រៀងរបស់តារាមួយចំនួនអោយមានការទទួលស្គាល់ ក៍ប្ដូររថយន្តថ្មីតម្លៃជិត១០មុឺនដុល្លារ បើកក្លិបថ្មីជាមួយលោក សុគន្ធ ថេរ៉ាយុ ក៍បានពង្រីកហាងស៑ុបខ្យងនៅកោះពេជ្រ ព្រមគ្នាផងដែរ។ ម្នាក់ៗនិយាយថា ប៉ុន្មានខែចុងក្រោយ លោកឈានឡើងយ៉ាងខ្លាំង ទាំងការងារ ស្នេហា និង មុខជំនួញ ដែលស្ថានភាពនេះ មិនមែនអ្នកណាក៍មានឱកាស។

អ្នកសិល្បៈដែលស្គាល់ផលិតកររូបនេះ សុទ្ធតាលាន់មាត់សរសើរចំពោះជោគជ័យរបស់លោក Rith Omega ស្របគ្នាដែលលោកក៍ក្លាយជាផលិតករលេចធ្លោរជាងគេ ក្នុងចំណោមផលិតករដែលមានស្នាដៃនៅផលិតកម្មថោន។ លោកត្រូវគេឃើញប្រកាសបើកក្លិប QKចំណាយហ៑ុនម្នាក់ឯងជាង២០មុឺន ប្ដូររថយន្តមកជិះអូឌី ស៑េរីថ្មីតម្លៃជាង១០មុឺន ពង្រីកហាងស៑ុបខ្យងនៅកោះពេជ្រអស់ប្រាក់រាប់មុឺន ហើយអ្វីដែលសំខាន់បំផុតគឺ លោកនៅតែមានស្នាដៃផលិតសាច់រឿងបានល្បី ក្នុងបទចម្រៀងខេម “អ្នកណាអោយអូនទៅ” និងបទ”មួយណាក៍ដូចមួយណា” របស់ លោក គូម៉ា ដែលអាចនិយាយបានថា ឡើងកូដទាំងការងារ និងមុខជំនួញ។ សម្រាប់ស្នេហា ក៍ផលិតកររូបនេះ មិនធ្លាប់ផ្ទុះរឿងអាស្រូវកើតឡើងផងដែរ ដោយមានតែផ្អែមល្ហែមជាងមុន ដោយសារតែមុននេះបន្តិច ភរិយារបស់លោកក៍ធ្វើខួប និងជូនកាដូអោយលោកមិនតិចទេ បង្ហាញថាចំណងស្នេហ៍រឹងមាំ។

លោក Rith Omega និយាយថាក្នុងឆ្នាំ២០១៩នេះ លោកកាន់តែមានបន្ទុកជាងមុន ប៉ុន្តែអះអាងថា នឹងពុះពារធ្វើការទាំងនោះមិនអោយបរាជ័យលើផ្នែកណាមួយនោះឡើយ។ លោកថាខ្លួននឹងចាប់អោយជាប់ទាំងការងារបើកក្លិបការងារពង្រីកហាងស៑ុបខ្យង និង ការផលិតសាច់រឿងក្នុងបទចម្រៀងរបស់ថោន។ យ៉ាងណាមិញ លោកថាការងារដែលទទួលបានជោគជ័យ ក៍ដោយសារតែមានក្រុមគ្រួសារ និងក្រុមការងារជួយលោកនូវគ្រប់ការងារគ្រប់ផ្នែករបស់លោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here