ឡូយកប់! សាច់រឿង ក្នុងបទ”មួយណាក៍ដូចមួយណា” របស់ គូម៉ា

0

កាលពីល្ងាចថ្ងៃទី ៣០ ឧសភា ផលិតកម្មថោនបានបង្ហោះសាច់រឿងក្នុងបទ”មួយណាក៍ដូចមួយណា” របស់តារាចម្រៀង លោក គូម៉ា បន្ទាប់ពីបទនេះ ល្បីតាំងពីចេញជា Audio។ MV នេះ មិនទាន់ជាFull MV នៅឡើយទេ ប៉ុន្តែសាច់រឿងដែលបានបង្ហោះឡើង គឺទស្សនាជក់ភ្នែកយ៉ាងខ្លាំង មិនចាញ់ឈុតមួយក្នុងភាពយន្តខ្នាតធំខ្លះនោះឡើយ។

ចម្រៀងសាច់រឿងដែលត្រូវគេដឹងថាដឹកនាំផលិតដោយលោក ឃុន ធារិទ្ធ ហៅ Rith Omega នេះ គ្រាន់បសនបង្ហោះភ្លាម មានអ្នកចូលទស្សនាដល់រាប់ K តែម្ដង ខណៈដែលក្នុងComment ក៍សុទ្ធតែអ្នកសរសើរថា លូយកប់។ សាច់រឿងមួយបទនេះ មិនត្រឹមតែមានសាច់រឿងទាក់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែការសម្ដែងរបស់លោក គូម៉ា ក៍លូយកប់គួរអោយសរសើរ ផងដែរ។ លោកគូម៉ា ក្នុងតំណែងជាតួឯកមានជំងឺរោគចិត្ត សម្ដែងបានល្អឥតខ្មោះតែម្ដង ទាំងឈុតមនោសញ្ចេតនា ឈុតកាចសាហាវ និងឈុតបង្ហូរទឹកភ្នែក ទើបធ្វើអោយសាច់រឿងក្នុងបទ”មួយណាក៍ដូចមួយណា” របស់លោក គូម៉ា គ្រាន់តែបង្ហោះសាច់រឿង ហើយមិនទាន់ជា MV ទាំងស្រុង គឺផ្ទុះបាត់ទៅហើយ។

សាច់រឿងក្នុងចម្រៀងនេះ បានធ្វើអោយមានកោតសរសើរជាងគេ ចំពោះលោក Rith Omega ដែលឆ្នើមក្នុងការបង្កើត
សាច់រឿង និងដឹកនាំសម្ដែង។ ក្នុងនោះក៍មានការសរសើរពីសមត្ថភាពសម្ដែង របស់ម្ចាស់បទ”មួយណាក៍ដូចមួយណា” គឺលោកគូម៉ាផងដែរ ដែលអាចសម្ដែងតាមការចង់បានរបស់ផលិតករ បានមិនចាញ់តារាសម្ដែងអាជីព។ ប្រភពពីថោន បង្ហើបថា Full MV នឹងចេញយ៉ាង១០ថ្ងៃបន្ទាប់ ដោយមានសាច់រឿងប្រទាក់ក្រឡាគួរអោយចង់តាមដានជាងនេះទៅទៀត។

ចង់ដឹងថា សាច់រឿងបទនេះ លូយយ៉ាងមិច សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here