កប់ស៊េរីខ្លាំង រូបភាពស្វីតៗ ទេព បួព្រឹក្ស នៅកោះម៉ាល់ឌីវ

0

មិនត្រឹមតែទទួលបានការចាប់អារម្មណ៍លើបទចម្រៀងចេញថ្មីដូចជាបទ”ឈូសទឹកកក” និងបទ”BAB” ដែលអន្ទងអ្នកគាំទ្របានច្រើនវ៉ុណ្ណោះទេ តារាចម្រៀង កញ្ញាទេព បូព្រឹក្ស ក៍ធ្វើអោយមហាជនចាប់អារម្មណ៍លើសលប់ពីចំណងស្នេហ៍បេះមិនដាច់រវាងនាង និង លោកជីដេវិដ ផងដែរ។ រូបភាពជាច្រើនសន្លឹករបស់អ្នកទាំងពីរលើកោះម៉ាល់ឌីវ កំពុងបង្ហាញយ៉ាងច្បាស់ថាចំណងស្នេហារបស់ពួកពិតជាបេះមិនដាច់ បើទោះជាកាលបរិច្ឆេទមង្គលការនៅមិនទាន់បានកំណត់។

ដំណើរទៅកាន់ទឹកដីម៉ាល់ឌីវ របស់ ទេព បូព្រឹក្ស និងគូស្នេហ៍នៅក្នុងពេលនេះ មិនមែនគ្រាន់តែទៅដើរកម្សាន្តជាលក្ខណៈគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែក៍លើកគ្នាជាក្រុមទៅដើម្បីថតរូបស្អាតៗ ស្វីតៗ និងមានការផលិតជាវីដេអូសម្រាប់បទចម្រៀងផង។ កញ្ញា និងលោកដេវីដ ត្រូវគេឃើញមានការរៀបចំជាមុន ជាពិសេគឺឈុតសម្រាប់ថតអោយស៊ីនឹងបរិយាកាសនៅសមុទ្រម៉ាល់ឌីវ ដែលក្រៅពីមើលទៅស្វីតៗធ្វើអោយម្នាក់ៗច្រណែនជំនួស ក៍មានការតែងខ្លួនថោយឈុតមច្ឆាសាសងគ្នា ដែលធ្វើអោយអ្មកលេងហ្វេសប៊ុកលាន់មាត់។

មានការបញ្ជាក់ថា អ្នកទាំងពីរទៅកាន់ទីនោះដើម្បីថត Pre-Wedding ប៉ុន្តែអ្វីដែលគេបង្ហើបអោយដឹងច្បាស់លាស់ គឺអ្នកទាំងពីរដើម្បីរូប Feshion ស្អាតៗជាលក្ខណៈបុគ្គល និងរបៀបគូស្នេហ៍ ដោយនឹងមានឈុតប្លែកៗក្រៅពីឈុតមច្ឆានេះច្រើនទៀត បង្ហោះឡើងដើម្បីអួតភ្នែកមហាជន។

តោះទស្សនារូបភាពត្រួសៗ របស់អ្នកទាំងពីរលើកោះម៉ាល់ឌីវ៖

LEAVE A REPLY

Please enter your comment!
Please enter your name here