តារាសម្ដែង ម៉ារីណា ធ្លាយដំណឹងបែកបាក់គូស្នេហ៍

0

ទើបតែបានប្រកាសថា នឹងគ្រោងដឹកដៃបុរសជាគូស្នេហ៍ចុងក្រោយដែលនាងបង្ហើបថា មានឈ្មោះថា ហេង ម៉ារ៉ាបីច អោយមហាជនបានស្គាល់ មិនទាំងបសនបង្ហាញមុខដូចការប្រកាសផង ស្រាប់តែមានដំណឹងថា តារាសម្ដែង កញ្ញា ម៉ារីណា ម៉ា បែកគ្នាបាត់ទៅហើយ។ ដំណឹងប្រេះឆាដែលបានកើតឡើង ត្រូវបានមិត្តភ័ក្ត្រជិតស្និទ្ធិរបស់នាងទម្លាយ ស្របគ្នាដែលនាងទើបត្រូវបានគេឃើញចេញទៅលម្ហែកាយនៅថៃ អមដោយអារម្មណ៍តប់ប្រមល់។

ប្រភពដែលបានទម្លាយចេញ បានអះអាងថា កញ្ញា ម៉ារីណា ម៉ា ដោយសារតែខឹងចិត្តរឿងស្នេហាប្រេះឆារប៉ុណ្ណោះ ទើបនាងចំណាយលុយទិញសំបុត្រយន្តហោះហោះទៅថៃភ្លាមៗ ដើម្បីគេចចេញពីស្ថានភាពអាប់អួរ ដែលបានកើតឡើង។ នៅមិនទាន់ដឹងថារវាងនាង និងគូស្នេហ៍តើអាចវិលត្រលប់ ឬ យ៉ាងណានៅឡើយទេ ប៉ុន្តែយោងតាមសកម្មភាពទៅកម្សាន្តនៅថៃរបស់នាង អនមដោយការបង្ហោះថាមិនសប្បាយចិត្ត គឺអាចមិនទាន់ត្រូវគ្នា។ យ៉ាងណាមិញ មានការទម្លាយថា ចំណងស្នេហ៍នេះ នឹងត្រូវបែកខ្ចាយកាន់តែពិបាកភ្ជាប់ ប្រសិនបើនាងត្រលប់មកពីថៃវិញ នាអំឡុងដំណាច់ខែមករានេះ ហើយគ្មានការចរចារពីបុរសដែលនាងធ្លាប់ប្រកាសថាជាគូស្នេហ៍។ ម៉ារីណា ម៉ា ធ្លាប់បានបញ្ជាក់ថា ប្រសិនបើបុរសដែលនាងស្រលាញ់ មិនអាចអោយនាងសប្បាយចិត្តបានទេ នោះនាងនឹងជ្រើសផ្លូវដើរមួយផ្សេង ជាពិសេសក្នុងពេលដែលនាងធ្លាប់បានដកខ្លួនពីការសម្ដែង ដើម្បីតម្រូវចិត្តបុរសម្នាក់នោះ ទាំងទីផ្សារមានការឈានឡើងក្នុងមួយរយៈមុនទៅហើយ បែរជានៅតែគ្មានតម្លៃ។ មានការប៉ាន់ស្មានថា បើតារាស្រីម្នាក់នេះ ពិតជាមិនអាចត្រលប់រកស្នេហាចាស់ពិតមែន គឺប្រាកដជាមិនខ្វះបុរសសំបូរទ្រព្យចូលខ្លួនមកអន្ទងនោះទេ ក្នុងពេលដែលនាងធ្លាប់អះអាងថា ក្នុងពេលសម្រេចចិត្តចាប់ដៃបុរសដែលទើបបែកបាក់ធ្វើជាគូស្នេហ៍ រូបនាងក៍មានបុរសពីរបីនាក់តាមស្នេហ៍ក្នុងពេលតែមួយ តែមិនធ្លាប់យកភ្នែកមើល។

គួរបញ្ជាក់ផងថា កញ្ញា ម៉ារីណា ម៉ា ធ្លាប់បានបង្ហាញខ្លួនក្នុងរឿង”គុំនុំស្នេហ៍ភ្លើងអាឃាត” រឿង”នារីបេះដូងដែក” រឿង”នរណាសំរក់ទឹកភ្នែកដើម្បីអូន” និងរឿង”មេឃុំក្រមុំ” ជាដើម ខណៈដែលនាងក៍បង្ហាញមុខងតស្ពតរាប់មិនអស់នាពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here