ក្រហមច្រាលពេញរោង ថ្ងៃមង្គលគ្រួសារតារាកម្ពុជា

0

កាលពីថ្ងៃទី១៤ មករា ស្ថាបនិកគ្រួសារតារាកម្ពុជា បានប្រារព្ធពិធីឡើងគេហដ្ឋានថ្មី និងខួបអាពាហ៍ពិពាហ៍៦ឆ្នាំ ឡើងផ្អើលតារាសិល្បៈ ជាពិសេសក្នុងពេលដែលកម្មវិធីនោះ គេឃើញភ្ញៀវ ជាពិសេសតារាកិត្តិយសរហូតដល់រាប់រយនាក់រំលេចឈុតក្រហមឡើងច្រាលនៅក្នុងពិធី។

តារាសិល្បៈស្ទើរមួយចំហៀងសិល្បៈ ត្រូវគេឃើញបង្ហាញវត្តមានបង្អួតសម្រស់យ៉ាងសប្បាយរីករាយ ដោយមិនខុសពីជំនួបឈុតក្រហមទ្រង់ទ្រាយធំប្រចាំឆ្នាំ។

ពិធីដែលបានធ្វើឡើងយ៉ាងកក្រើកនៅក្នុងបុរីពិភពថ្មីឈូកវ៉ានោះ ស្ទើរតែជាង៨០ភាគរយ ដែលភ្ញៀវអ្នកសិល្បៈគ្រងដោយឈុតក្រហម ខណៈដែលតារាសិល្បៈភាគបានបង្កបរិយាកាសច្រៀងរាំឡើងអឺងកងដល់ពាក់កណ្ដាលអាធ្រាតុ។

នេះជាជំនួបអ្នកសិល្បៈឈុតក្រហមទ្រង់ទ្រាយធំដែលគេកម្រឃើញ និងត្រូវបានគេចាត់ទុកថាជាការរំលេចឈុតក្រហមព្រមៗគ្នាយ៉ាងទាក់ភ្នែក នៅក្នុងកម្មវិធីសិល្បៈ។ ចង់ដឹងថាតារាណាខ្លះបង្ហាញខ្លួនចូលរួម និងស្រស់ស្អាតទាក់ភ្នែកយ៉ាងណាខ្លះ សូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here