នូ សុភេន នាំយកអំណោយក្រុមហ៊ុនវិរៈប៊ុនថាំ ជួយដល់ក្មេងៗ នៅខេត្តព្រះវិហារ

0

ផលិតករកម្មវិធី និងជាអ្នកច្នៃឈុតបុរាណល្បីឈ្មោះ បើទៅជាមានជំនាញសិល្បៈ ផលិតកម្មវិធី និង ស្ទាត់ខាងកែច្នៃស្នាដៃផ្សេងៗអោយមានលក្ខណៈជារចនាបថខ្មែរ ដែលមិនខ្វះកន្លែងចង់បានលោកអោយធ្វើការ ក៏គេកត់សម្គាល់ថាលោកនៅតែទៅមិនឆ្ងាយពីខេត្តព្រះវិហារ ដែលជាទីកំណើតរបស់លោក។ អ្វីដែលគេបានឃើញ គឺលោកបានទាំងពាំនាំយកជំនួយពីសប្បុរសជន ជួយដល់ក្មេងៗនៅក្នុងសាលាមួយ នៅលើទឹកដីនោះ កាលពីថ្ងៃទី២៣ កុម្ភៈ ទៀតផង។

អំណោយដែលលោកនាំយកទៅចែកជូននេះ គឺជាជំនួយឧបត្ថម្ភរបស់លោកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និងលោកជំទាវ ប៊ុន ចន្ធូ ជូនដល់សិស្សានុសិស្សសិស្សសរុបចំនួន 100 នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិទំនប់ ដែលសាលានេះស្ថិតនៅក្នុងភូមិទំនប់សង្កាត់ប៉ាល់ហាលក្រុងព្រះវិហារខេត្តព្រះវិហារ។ លោក នូ សុភេន បានថ្លែងបញ្ជាក់ថា ក្មេងៗសិស្សសាលានៅខេត្តព្រះវិហារភាគច្រើននៅមានជីវភាពខ្វះខាតនោះទេ ទើបលោករមែងគៀរគរដល់សប្បុរសជន ដើម្បីប្រមូលជាមូនិធិជួយដល់អ្នកស្រុកនៅស្រុកកំណើតរបស់លោកតាមតែលើកធ្វើទៅបាន។

លោកថាដោយយោងទៅលើភាពខ្វះខាតរបស់បងប្អូនដែលមានកូនកំពុងសិក្សាហើយកំពុងត្រូវការសម្ភារៈសិក្សា ដើម្បីបន្តការសិក្សាឲ្យបានចប់ជោគជ័យទៅថ្ងៃអនាគត នៅក្នុងសហគមនៃសាលាបឋមសិក្សានៅខេត្តព្រះវិហារ ទើបលោកស្នើសុំជំនួយ យកទៅចែករំលែក។ នេះមិនមែនជាលើកទី១នោះទេ ដោយពេលកន្លងមកលោកបានស្មើសុំជំនួយបែបនេះជួយតាមលទ្ធភាពច្រើនដងមកហើយ ពីសប្បុរសជនដែលលោកបានស្គាល់ ដល់សហគមន៍ និងសិស្សខ្វះខាតនៅខេត្តព្រះវិហារ។

LEAVE A REPLY

Please enter your comment!
Please enter your name here